លោក ប៉ែន ចិន្តា
អភិបាលឯករាជ្យ
លោក ប៉ែន ចិន្តា ជាអ្នកដែលស្រលាញ់ចូលចិត្តបច្ចេកវិទ្យា ការទូទាត់តាមអេឡិចត្រូនិក និងប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមពាណិជកម្មផ្សេងៗ។ គាត់បានចំណាយពេល 20 ឆ្នាំនៃអាជីពបង្កើតផលិតផល និងរចនាប្រព័ន្ធផ្សេងៗ។ លោកជាប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថលរបស់អង្គការ USAID ដែលមានភារកិច្ចលម្អការអប់រំផ្នែកបច្ចេកទេសសម្រាប់អ្នកជំនាញការងារ និងនិស្សិតសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើងដោយសេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើបច្ចេកវិទ្យាខ្ពស់។
មុនពេលបម្រើការជាប្រធានគ្រប់គ្រងជាន់ខ្ពស់ លោក Chanda គឺជាសហស្ថាបនិក/នាយកប្រតិបត្តិ នៃ Bongloy ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ផ្តោតលើ API សម្រាប់ការចេញកាត និងហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល។ គាត់បានចាកចេញពីមុខដំណែងកាលពីខែមិថុនា ឆ្នាំ 2021។ គាត់បានបម្រើការជាសមាជិកក្រុមប្រឹក្សានៃសមាគមធនាគារកម្ពុជា (ABC) ជាប្រធានគណៈកម្មាធិការជាតិនៃក្រុមការងារ QR Code និងជាក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT)។ គាត់ក៏បានបម្រើការជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផងដែរ។
លោក ចិន្តា បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ Barry និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាពីសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក។