ជាកិច្ចព្រមព្រៀងដាក់ប្រាក់សន្សំដែលមានការកំណត់លើចំនួនទឹកប្រាក់ រយៈពេល និងអត្រាការ​ប្រាក់​ជាក់​លាក់។ លោកអ្នកមានជម្រើស ក្នុង ការ​កំណត់​រយៈ​ពេលសន្សំទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់លោកអ្នក។

  • គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ
    ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
  • គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ(ជូនដំណឹងមុន)
    ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក ។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុង​ករណី​មិន​ជ្រើស​យក​ការ​បន្តដោយ​ស្វ័យប្រវត្តិ)។ អតិថិជន​ត្រូវជូនដំណឹង​ដល់​ធនាគារ​រយៈ​ពេល ៣០ ថ្ងៃជាមុន សម្រាប់​ការ​ដកប្រាក់​មុន​កាលកំណត់។
  • គណនីសន្សំមានកាលកំណត់
    នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
  • គណនីសន្សំតាមកាលកំណត់(ជូនដំណឹងមុន)
    នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។  អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុនសម្រាប់ការដកប្រាក់មុនកាលកំណត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
  • អត្រាការប្រាក់ខ្ពស់
  • អាចប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើជាទ្រព្យបញ្ចាំសម្រាប់ការស្នើសុំប្រាក់កម្ចីរយៈពេលខ្លីពីធនាគារ

គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ (ជូនដំណឹងមុន៣០ថ្ងៃ)

សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ

រយៈពេល (ខែ) ដុល្លាររៀល
៣,០០%៣,៥០%
៣,៧៥%៤,២៥%
៤,២៥%៥,២៥%
១២៤,៧៥%៥,៧៥%
២៤៥,០០%៦,០០%
៣៦៥,២៥%៦,១០%

 

គណនីសន្សំតាមកាលកំណត់ (ជូនដំណឹងមុន៣០ថ្ងៃ)

សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ

រយៈពេល (ខែ)ដុល្លាររៀល
៣,០០%៣,៥០%
៤,០០%៤,៥០%
៤,៥០%៥,៥០%
១២៥,០០%៦,០០%
២៤៥,២៥%៦,២៥%
៣៦៥,៥០%៦,៣៥%

*អត្រាការប្រាក់ខាងលើនេះ ផ្តល់ជូនចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ តទៅ។

 

សកម្មភាពកម្រៃសេវា
ប្រាក់បញ្ញើអប្បបរមា១០០ ដុល្លារ / ៤០០.០០០ រៀល
រយៈពេល០៣ - ៣៦ ខែ
បិទគណនីក្នុងរយៈពេល ៣០ ថ្ងៃ១២.០០០ រៀល ៣ ដុល្លារ
ការផ្ដល់វិញ្ញបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើថ្មី ជំនួស វិញ្ញបនបត្រដែលបានបាត់១២.០០០ រៀល ៣ ដុល្លារ

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%
  • ពន្ធកាត់ទុក ៦% នៃការប្រាក់ សម្រាប់អតិថិជនមានទីលំនៅក្នុងប្រទេស និង ១៤% សម្រាប់អតិថិជនមានទីលំនៅក្រៅប្រទេស (ជនបរទេស)
  • អតិថិជន (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ

បុគ្គល

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ

ស្ថាប័នសាជីវកម្ម ឬស្ថាប័នហិរញ្ញវត្ថុ

  • តំណាង ឬបុគ្គលដែលទទួលបានសិទ្ធិពីក្រុមហ៊ុន ឬស្ថាប័ន ក្នុងការបើកគណនី ឬបុគ្គល ឬ​ក្រុម​ប្រឹក្សា​ភិបាល
  • អត្តសញ្ញាណរបស់ស្ថាប័នសាជីវកម្ម ឬហិរញ្ញវត្ថុ