ទំនួលខុសត្រូវសង្គម

ធនាគារ ហ្វីលីព ផ្តល់ជូនអាហារូបករណ៍ 100% ទៅដល់សិស្សានុសិស្ស សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ចំនួន 12 នាក់

ធនាគារ ហ្វីលីព ផ្តល់ជូនអាហារូបករណ៍ 100% ទៅដល់សិស្សានុសិស្ស សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ចំនួន 12 នាក់

ភ្នំពេញ ថ្ងៃទី16 ខែសីហា ឆ្នាំ2024 – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានអ្នកដឹកនាំជំនាន់ក្រោយនៅក្នុងសហគមន៍ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជា បានធ្វើការសហការជាមួយសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សពូកែចំនួន 12 នាក់។ កម្មវិធីនេះត្រូវបានធ្វើឡើងនាពេលព្រឹក នៅសាខា BM2 របស់សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ក្នុងខណ្ឌសែនសុខ ដោយមានការចូលរួមពីមាតាបិតា សិស្សានុសិស្ស ក៏ដូចជាថ្នាក់ដឹកនាំពីស្ថាប័នទាំងពីរផងដែរ។ អាហារូបករណ៍នេះ ផ្តល់ជូនដល់សិស្សឆ្នើមដែលកំពុងសិក្សានៅថ្នាក់ទី1 ដល់ទី12 ដែលបានបង្ហាញលទ្ធផលល្អនៅក្នុងឆ្នាំសិក្សារបស់ខ្លួន។ ការផ្តល់ជូនអាហារូបករណ៍នេះ ត្រូវបានសង្ឃឹមថាអាចនឹងក្លាយជាផ្នែកមួយនៃការបំផុសគំនិតសម្រាប់ឱ្យសិស្សានុសិស្សបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងឆ្នាំសិក្សាខាងមុខ។ លោក រ៉េម៉ុន ឈីហ៊្សេឡុង អគ្គនាយករងនៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ការលើកស្ទួយវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជនដែលមានទេពកោសល្យ គឺការប្តេជ្ញាចិត្តដ៏សំខាន់មួយរបស់ធនាគារ ហ្វីលីព ចំពោះសហគមន៍ដែលយើងកំពុងបម្រើការ។ កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ហ្វីលីព ក្នុងការចូលរួមចំណែកជាផលវិជ្ជមានមួយទៅដល់សហគមន៍កម្ពុជា”។ បណ្ឌិត សេង បូណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះភាពជាដៃគូនេះ ដោយសារស្ថាប័នទាំងពីរមានចក្ខុវិស័យដូចគ្នាក្នុងការគាំទ្រឱ្យសិស្សានុសិស្សម្នាក់ៗសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ពួកគេ និងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំនៅក្នុងសង្គម។ លោក សេង បូណា បានមានប្រសាសន៍ថា […]

អានបន្ថែម