ធនាគារ ហ្វីលីព យល់យ៉ាងច្បាស់ថា អតិថិជនកំពុងស្វែងរកមធ្យោបាយដែលងាយស្រួលសម្រាប់ធ្វើប្រតិបត្តិការធនាគារ មិនថាអំឡុងពេលប្រជុំ ធ្វើដំណើរកម្សាន្ត ឬថ្ងៃឈប់សម្រាក។
ជាមួយនឹងសេវាកម្មធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព យើងអាចធានាបានថា អតិថិជនបុគ្គល ឬ អតិថិជនអាជីវកម្មរបស់យើងនឹងទទួលបាននូវបទពិសោធន៍ធនាគារដ៏ថ្មីស្រឡាង និងសន្សំសំចៃពេលវេលាក្នុងដំណើរការប្រតិបត្តិការហិរញ្ញវត្ថុ។
សេវាកម្មធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព គឺជា ប្រព័ន្ធធនាគារអនឡាញ ឈានមុខ សម្រាប់ថ្ងៃនេះ និង អនាគត។
ហេតុអ្វីចាំបាច់ជ្រើសរើសសេវាកម្មធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព?
មធ្យោបាយងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារ
ជំនួសឳ្យការទៅសាខាធនាគារដោយផ្ទាល់ អ្នកអាចដំណើរការប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ Tablet ឬកុំព្យូទ័របស់អ្នក។
សុវត្ថិភាពខ្ពស់រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ
ជាមួយមុខងារ Two-factor Authentication រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់កាន់តែមានសុវត្ថិភាពខ្ពស់។
ចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ
អតិថិជនរបស់ធនាគារ ហ្វីលីព ទាំងអស់អាចប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។
ផ្ដល់ជម្រើសនៃការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ
អតិថិជនអាចជ្រើសរើសមធ្យោបាយដើម្បីទទួលបានការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីមែល ឬសារ SMS ជូនដំណឹង។
ជ្រើសរើសតាមចំណង់ចំណូលចិត្ត
អតិថិជនអាចមើលសមតុល្យប្រាក់កម្ចី និងប្រាក់បញ្ញើរបស់ពួកគេក្នុងមាតិកាតែមួយ។
ការផ្តល់ជូនពិសេសលើសេវាកម្មជាច្រើន
អ្នកអាចសន្សំពេលវេលា និងរីករាយជាមួយការផ្តល់ជូនពិសេសយ៉ាងសំបូរបែបតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត។
អាចប្រើប្រាស់បាន 24/7 និងសេវាកម្មជំនួយផ្សេងៗ
ជំនួយដោយការបារម្ភពីពេលវេលាប្រតិបត្តិការរបស់ធនាគារ លោកអាចចូលប្រើប្រាស់សេវាកម្មទាំងអស់ និងទាក់ទងជាមួយសេវាកម្មអតិថិជនរបស់យើងសម្រាប់ជំនួយណាមួយបានគ្រប់ពេលវេលា។
ស្វែងយល់បន្ថែម៖