អតិថិជនជាទីគោរព!

វត្តមានរបស់លោកអ្នកក្នុងការចូលរួមចំណែក ដើម្បីទប់ស្កាត់ពីការគំរាមកំហែង សន្តិសុខតាមប្រពន្ធ័អ៊ីនធើណេតគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដើម្បីធានាអោយបាននូវ សុវត្ថិភាពហិរញ្ញវត្ថុរបស់លោកអ្នក ធនាគារ​ ហ្វីលីពបានអភិវឌ្ឍន៏ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដែលមាន សុវត្ថិភាពខ្ពស់ក្នុងការទប់ស្កាត់ហានិភ័យ ទាំងនេះជូនដល់អតិថិជនទាំងអស់ ព្រមទាំងផ្តល់ជូននូវគន្លឹះសុវត្ថិភាពសំខាន់ៗមួយចំនួនក្នុងការអនុវត្ត ចំពោះការទូរទាត់ប័ណ្ណឥណពន្ធអន្តរជាតិ កាតនិម្មិត(Virtual Card)ដូចខាងក្រោម:

  1. សូមរក្សាទុកនៅព័ត៌មានទាំងអស់របស់បណ្ណ័(កាត) ដូចជា លេខកាត16ខ្ទង់, ថ្ងៃផុតសុពលភាពកាត និងលេខ CVV ប្រកបដោយសុវត្ថិភាព។ សូមកុំផ្តល់ ឬបំពេញព័ត៌មានកាតរបស់លោកអ្នក ទៅលើកម្មវិធីទូរស័ព្ទ ឬ វេបសាយដែលមិនស្គាល់ និងគ្មានប្រភពច្បាស់លាស់។ អ្នកអាចសម្គាល់វេបសាយដែលមានសុវត្ថិភាពបាន ដោយមានផ្តើមដោយពាក្យ https នៅពីមុខអាសយដ្ឋានរបស់វេបសាយនោះ។
  2. លោកអ្នកមិនត្រូវធ្វើការចម្លង (Screenshot) រូបភាពកាត និងព័ត៌មានកាតរបស់លោកអ្នក ហើយចែករំលែកទៅកាន់អ្នកដទៃជាដាច់ខាត។
  3. សូមកុំធ្វើការចែករំលែកព័ត៌មានកាតរបស់លោកអ្នក ទៅបុគ្គលដទៃផ្សេងទៀត បើទោះបីជាបុគ្គលនោះជាបុគ្គលិករបស់ធនាគារ ហ្វីលីពក៏ដោយ។
  4. មិនត្រូវចែករំលែកកូដ OTP, លេខសម្ងាត់ PIN ដែលអ្នកទទួលបានតាមរយៈការផ្ញើសារពីធនាគារ ហ្វីលីពទៅកាន់នរណាម្នាក់ផ្សេងទៀតឡើយ។មិនត្រូវផ្តល់ព័ត៌មានរបស់លោកអ្នកដល់បុគ្គលផ្សេងទៀតសម្រាប់ការចុះឈ្មោះធនាគារចល័តនោះទេ។
  5. សូមធ្វើការពិនិត្យមើលសមតុល្យនៅក្នុងគណនីរបស់លោកអ្នកនិងធ្វើការផ្ទៀងផ្ទាត់ជាមួយការចំណាយជាក់ស្តែងរបស់លោកអ្នក។

ដើម្បីជាការក្រើនរំលឹកទៅកាន់អតិថិជនគ្រប់គ្នា ធនាគារ ហ្វីលីពនឹងមិនធ្វើការទាក់ទង ឬចាត់តាំងនរណាម្នាក់ដើម្បីជាតំណាងរបស់ធនាគារ ហ្វីលីពក្នុងការទំនាក់ទំនងទៅកាន់លោកអ្នក តាមរយៈអ៊ីម៉ែល/ផ្ញើសារ ដើម្បីសួរពីព័ត៌មានលម្អិតទាំងអស់នៃ Virtual MasterCard របស់លោកអ្នកឡើយ។
បើសិនជាលោកអ្នកទទួលបានអ៊ីម៉ែលឬសារ ដែលមិនគួរអោយជឿទុកចិត្ត ឬមានការសង្ស័យអំពីប្រភពមិនពិតប្រាកដហើយក្លែងជាបុគ្គលិករបស់ធនាគារ ហ្វីលីព:

  1. សូមកុំធ្វើការចុចទៅលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់ដែលមិនគួរអោយជឿទុកចិត្ត ឬខុសប្រក្រតីទាំងអស់នោះ
  2. ត្រូវលុបសារដែលទទួលបាននោះចេញពីប្រអប់សាររបស់លោកអ្នក
  3. សូមធ្វើការទំនាក់ទំនងជាបន្ទាន់ទៅកាន់លេខ 086 93 0000/ 089 989 818។

ប្រសិនបើលោកអ្នកបានផ្តល់ព័ត៌មានលម្អិតទាំងអស់ខាងលើទៅកាន់បុគ្គលណាម្នាក់ជាយថាហេតុ, សូមធ្វើការផ្អាកកាតរបស់លោកអ្នកជាបន្ទាន់ ហើយធ្វើការទំនាក់ទំនងមកកាន់មន្ត្រីបំរើសេវាអតិថិជនរបស់ធនាគារ ហ្វីលីពអោយបានឆាប់រហ័ស តាមរយៈលេខទូរស័ព្ទ 086 93 0000/ 089 989 818។