គាំទ្រវិស័យអប់រំសម្រាប់អនាគតកាន់តែប្រសើរ

ក្នុងនាមជាអ្នកឧបត្ថម្ភប្រចាំឆ្នាំរបស់សាលា Green Bethel Community School (GBC) នៅក្នុងប្រទេសកម្ពុជា យើងសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។

GBC បានបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាល របស់ជនជាតិ កូរ៉េ សហការជាមួយរដ្ឋាភិបាលក្នុងតំបន់ ដែល​ជាក្តីសង្ឃឹម​​សម្រាប់កុមារក្រីក្រដែលរស់នៅក្នុងដំបន់គំនរសំរាម។ វាផ្តល់​ឱ្យពួក​គេនូវ​លទ្ធភាព​ទទួលបាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ផ្តល់សិទ្ធិសេរី​ភាពដល់​ពួកគេ​ក្នុងការ​ជៀស​ផុតពី​ភាព​ក្រីក្រ និង​បង្កើត​អនាគត​ដ៏ល្អ​ប្រសើរ​សម្រាប់​ខ្លួនឯង។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ចំពោះទំនួលខុសត្រូវសង្គម យើងបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បញ្ជប់​វគ្គ​សិក្សា​ឆ្នាំ២០២៣ របស់ GBC ។ ក្រុមការងារធនាគារ ហ្វីលីព បាននាំយកជាសម្ភារៈសិក្សា និងអំណោយដល់សិស្សឆ្នើម ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងសមិទ្ធផលសិក្សាដ៏អស្ចារ្យរបស់ពួកគេ។