កម្មវិធីប្រកួតកីឡាប៉ារ៉ាប៊ូលីងសប្បុរសធម៌ និងពិធីចុះអនុស្សរណៈយោគយល់ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកម្ពុជាឆ្នាំ២០២៤

ធនាគារ ហ្វីលីព បានចូលរួមជាមួយក្រុមហ៊ុន Probrowl ដើម្បីរៀបចំកម្មវិធីប្រកួតកីឡាប៉ារ៉ាប៊ូលីងសប្បុរសធម៌នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ បុគ្គលិកធនាគារ បានធ្វើការចូលរួមប្រកួត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកីឡាបោះប៊ូលីង ដែលមាននៅក្នុងប្រទេសជាមួយបងប្អូនជនពិការ។ ជាមួយគ្នានេះដែរ ធនាគារ ហ្វីលីព និងក្រុមហ៊ុន Probrowl និងនាយកបច្ចេកទេសម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាឆ្នាំ២០២៤ នាពេលខាងមុខនេះផងដែរ។