សំណួរ ចម្លើយ – ផ្តល់ជូនពិសេសពីសណ្ឋាគារ Centara
1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
រីករាយជាមួយការស្នាក់នៅមួយយប់ដោយមិនគិតថ្លៃសម្រាប់ការកក់រយៈពេលបីយប់ដែលបានកក់ នៅសណ្ឋាគារ និងរីសត Centara ក្នុងប្រទេសថៃ និងឡាវ ដោយធ្វើការទូទាត់ ប្រាក់ជាមួយ ម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព។
2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូនមានសុពលភាពចាប់ពី៖
- រយៈពេលកក់៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2025។
- រយៈពេលស្នាក់នៅ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2025។
3. តើអ្វីទៅជាយន្តការនៃប្រូម៉ូសិននេះ?
អតិថិជនម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព អាចរីករាយជាមួយការស្នាក់នៅមួយយប់ដោយមិនគិតថ្លៃនៅសណ្ឋាគារ និងរីសត Centara ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌ:
- ការផ្តល់ជូននេះគឺសម្រាប់សមាជិក CentaraThe1 តែប៉ុណ្ណោះ។ អ្នកមិនមែនជាសមាជិកអាចចុះឈ្មោះដោយឥតគិតថ្លៃ។
- ការផ្តល់ជូននេះគឺអាចអនុវត្តបានចំពោះការកក់ថ្មីតាមរយៈ http://www.centarahotelsresorts.com/mastercard-one-night តែប៉ុណ្ណោះ បូករួមទាំង ទីតាំង និងលក្ខខណ្ឌច្រើនទៀត ត្រូវបានអនុវត្ត នៃសណ្ឋាគារ និងរមណីយដ្ឋាន Centara ។
- អាស្រ័យលើ បន្ទប់ដែលនៅមាន មិនរាប់បញ្ចូលអត្រាលក់ Flash Sale និងការផ្តល់ជូនពេលវេលាមានកំណត់ផ្សេងទៀត។
- អត្រាបន្ទប់ដែលបង្ហាញនៅលើគេហទំព័រគឺជាអត្រាជាមធ្យមក្នុងមួយយប់សម្រាប់រាល់យប់ដែលបានកក់ រួមទាំងការបញ្ចុះតម្លៃ 33% (មួយយប់ឥតគិតថ្លៃ) សម្រាប់រាល់ 3 យប់ដែលបានកក់។ មានតែការកក់ចាប់ 3, 6, 9, ឬ 12 យប់ជាប់គ្នាប៉ុណ្ណោះ ដែលអាចទទួលបាន ការបញ្ចុះតម្លៃនេះ។
- ការកក់ទាំងអស់ មិនអាចទទួលការដកវិញបានទេ។ ការលុបចោលនឹងត្រូវចំណាយលើការកក់ពេញលេញ។
- ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ ឬប្រើដោយភ្ជាប់ជាមួយការផ្សព្វផ្សាយ ការផ្តល់ជូន ប័ណ្ណ ឬប័ណ្ណដែលបន្តដែលកំពុងដំណើរការផ្សេងទៀតនោះទេ។
- ការកក់ត្រូវតែធ្វើឡើងជាមុន ហើយតម្រូវឱ្យបង់ប្រាក់ជាមុននៅពេលកក់។
4. តើខ្ញុំអាចចូលរួមប្រូម៉ូសិននេះដោយរបៀបណា?
ដោយលោកអ្នកគ្រាន់តែ ចូលទៅកាន់ http://www.centarahotelsresorts.com/mastercard-one-night ជ្រើសរើសគោលដៅរបស់អ្នកនឹង កាលបរិច្ឆេទកក់ 3 យប់ បន្ទាប់មកទូទាត់ ជាមួយ ម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព។
អ្នកប្រើប្រាស់ត្រូវតែសមាជិក CentaraThe1។
5. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ពត៌មានលំអិតនៃប្រូម៉ូសិននេះនៅលើគេហទំព័ររបស់យើងខ្ញុំ រឺទាក់ទងទៅក្រុមការងារទំនាក់ទំនង របស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។