1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
អតិថិជនរបស់ធនាគារហ្វីលីព អាចរីករាយក្នុងការទទួលទានអាហារ និងភេសជ្ជៈឆ្ងាញ់ៗជាមួយនឹងប្រាក់ត្រលប់មកវិញ 25% ភ្លាមៗ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ដើម្បីស្កេនតាមរយៈ Phillip KHQR សម្រាប់ការទូទាត់នៅហាងមួយចំនួនដែលនៅ Factory Phnom Penh ។

2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី01 ខែតុលា ឆ្នាំ2024 រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024។

3. តើខ្ញុំអាចទទួលបានប្រាក់ត្រលប់មកវិញ 25% នេះដោយរបៀបណា?
ដើម្បីទទួលបានប្រូម៉ូសិននេះ អ្នកអាចទៅកាន់ហាង ម៉ែ – Mae, Le Plov និង HKong Tea ដើម្បីរីករាយជាមួយអាហារ ឬភេសជ្ជៈមួយចំនួន ហើយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ដើម្បីស្កេន និងបង់ប្រាក់តាមរយៈ Phillip KHQR ។

4. តើមានការកំណត់ចំនួនអប្បបរមានៃការចំណាយដែរឬទេ ដើម្បីមានសិទ្ធិក្នុងការទទួលបានការផ្ដល់ជូននេះ?
បាទ/ចាស ដើម្បីទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ 25% នេះ អតិថិជនត្រូវចំណាយយ៉ាងតិច $2.00 ក្នុងមួយការទូទាត់/វិក្កយបត្រ។

5. តើប្រូម៉ូសិននេះ មានកំណត់លើចំនួនសាច់ប្រាក់នៃការផ្ដល់ជូនប្រាក់ត្រលប់មកវិញនេះ ជាអតិបរមាក្នុងមួយការទូទាត់ដែរឬទេ?
បាទ/ចាស ប្រូម៉ូសិននេះត្រូវបានកំណត់ការផ្ដល់ជូនជាអតិបរមាត្រឹម $5.00 សម្រាប់អតិថិជនម្នាក់ក្នុងមួយសប្តាហ៍ សម្រាប់ហាងនិមួយៗ។

6. តើខ្ញុំនឹងទទួលបានប្រាក់ត្រលប់មកវិញនោះដោយរបៀបណា?
ប្រាក់ត្រលប់មកវិញនោះ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីធនាគារហ្វីលីពរបស់អ្នកភ្លាមៗ បន្ទាប់ពីអ្នកបានបញ្ចប់ការទូទាត់ដោយជោគជ័យ តាមរយៈការស្កេនទូទាត់ទៅលើ Phillip KHQR ដោយប្រើកម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ។

7. តើប្រូម៉ូសិននេះ នឹងផ្ដល់ជូនជារៀងរាល់ថ្ងៃក្នុងអំឡុងពេលនៃការផ្ដល់ជូនដែរឬទេ?
បាទ/ចាស ប្រូប្រូម៉ូសិននេះមានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ (ក្នុងអំឡុងពេលហាងបើកដំណើរការ) រហូតដល់រយៈពេលនៃការផ្ដល់ជូនត្រូវបានបញ្ចប់។

8. តើអ្នកណាខ្លះមានសិទ្ធិទទួលបានការផ្តល់ជូននេះ? តើខ្ញុំអាចចូលរួមក្នុងកម្មវិធីពិសេសនេះបានទេ ប្រសិនបើខ្ញុំជាអតិថិជនថ្មីរបស់ធនាគារហ្វីលីព?
បាទ/ចាស អតិថិជនធនាគារហ្វីលីពថ្មី និងចាស់ រួមបញ្ចូលទាំងអតិថិជន E-Account ទាំងអស់ អាចចូលរួមក្នុងកម្មវិធីពិសេសនេះបាន។

9. តើខ្ញុំអាចរីករាយជាមួយនឹងការផ្ដល់ជូននេះលើសពីម្តងបានទេ?
បាទ/ចាស អ្នកអាចរីករាយជាមួយនឹងប្រូម៉ូសិននេះច្រើនដងក្នុងអំឡុងពេលផ្ដល់ជូន ដរាបណាចំនួនសាច់ប្រាក់ត្រឡប់មកវិញរបស់អ្នកមិនទាន់ដល់ $5.00 ក្នុងមួយសប្តាហ៍។

10. តើទីតាំងរបស់ហាងទាំង 3 ដែលមានសុពលភាពសម្រាប់ការផ្ដល់ជូននេះនៅឯណា?
ហាងទាំង 3 ដែលមានសុពលភាព ដែលជាហាង ម៉ែ – Mae, Le Plov និង HKong Tea មានទីតាំងនៅ Factory Phnom Penh ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

11. តើការផ្តល់ជូននេះអាចប្តូរជាសាច់ប្រាក់ជំនួសវិញបានដែរឬទេ?
ទេ ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ផ្ទាល់បានទេ។

12. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅក្រុមការងារ របស់យើងតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%