1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
ផ្តល់ការធ្វើដំណើរដ៏រីករាយ នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 15% សម្រាប់អតិថិជនម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព ។
2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូនមានសុពលភាពចាប់ពី៖
~ រយៈពេលទិញ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។
~ រយៈពេលធ្វើដំណើរ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025។
3. តើអ្វីទៅជាយន្តការនៃប្រូម៉ូសិននេះ?
អតិថិជនម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 15% ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌ:
- ទទួលបានរហូតដល់ 15% លើជើងហោះហើរ ថ្នាក់ Economy ។
- ទទួលបានរហូតដល់ 10% លើជើងហោះហើរ ថ្នាក់ Business ។
- លេខប្រូម៉ូកូដ៖ GMHMC24
- លេខប្រូម៉ូកូដ បញ្ចុះតម្លៃអាចអនុវត្តបានចំពោះជើងហោះហើរទៅមក ឬជើងហោះហើរមួយជើង ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។
- ជើងហោះហើរចេញ ពីគ្រប់ទីតាំងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់គោលដៅអន្តរជាតិ។
- អាចទទួលបាន សម្រាប់ការកក់តាមរយៈគេហទំព័រផ្លូវការ www.malaysiaairlines.com និងកម្មវិធីទូរសព្ទដៃ។
- លេខកូដអាចប្រើប្រាស់លើថ្នាក់កាប៊ីន៖ ថ្នាក់Economy (Q,N,S,V,L,M,K,H,B,O) និងថ្នាក់ Business (Z,D,C)។
- តំលៃសំបុត្រធ្វើដំណើរសម្រាប់ ទារក មិនអាចទទួលបានសម្រាប់ការបញ្ចុះតម្លៃនេះទេ។
- ការបញ្ចុះតម្លៃនេះត្រូវបានអនុវត្តសម្រាប់តែថ្លៃសំបុត្រយន្តហោះប៉ុណ្ណោះ ថ្លៃបន្ថែមណាមួយមិនត្រូវបានរាប់បញ្ចូលនោះទេ។
- លេខកូដមិនអាច ប្តូរជាសាច់ប្រាក់បានទេ។ លេខកូដនេះ មិនត្រូវបានផ្ទេរ លក់ ឬនឹងមិនត្រូវបានជំនួសទេ ប្រសិនបើត្រូវបានបាត់បង់ ឬត្រូវបានគេលួច ហើយមិនអាចបញ្ចូលជាមួយប័ណ្ណផ្សេងទៀត ឬការផ្តល់ជូន ឬការបញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងទៀតបានទេ។
- រយៈពេល Blackout ត្រូវបានអនុវត្ត។
- មកមុន នឺងទទួលបានមុន។
4. តើខ្ញុំអាចចូលរួមប្រូម៉ូសិននេះដោយរបៀបណា?
ដោយគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ឬចូលទៅ កម្មវិធីទូរសព្ទដៃ បញ្ចូលគោលដៅធ្វើដំណើរ; កាលបរិច្ឆេទធ្វើដំណើរ និងចំនួនអ្នកដំណើរទៅកាន់កន្លែង កក់ បញ្ចូលលេខប្រូម៉ូកូដ៖ “GMHMC24” ការបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញ បន្ទាប់មកធ្វើការទូទាត់តាមរយៈម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព។
5. តើធ្វើដូចម្តេចដើម្បីកក់ និងទទួលបានការបញ្ចុះតម្លៃនេះ?
សូមស្វែងរកព័ត៌មានលម្អិតខាងក្រោម៖
- ចូលទៅកាន់គេហទំព័រ www.malaysiaairlines.com ឬចូលទៅកាន់កម្មវិធីទូរសព្ទ Malaysia Airlines។
- បញ្ចូលព័ត៌មានលម្អិតនៃការហោះហើររបស់អ្នកនៅក្នុងប្រអប់ ហោះពី និង ទៅហោះ។
- ជ្រើសរើសកាលបរិច្ឆេទចេញដំណើរ និងត្រឡប់មកវិញរបស់អ្នក។
- បញ្ចូលលេខ ប្រូម៉ូកូដ GMHMC24 ហើយចុចស្វែង ជើងហោះហើរ។
- ជើងហោះហើរដែលអាចទទួលបាន និងតម្លៃបញ្ចុះតម្លៃនឹងត្រូវបានបង្ហាញ។
- ជ្រើសរើសជើងហោះហើរដែលអ្នកពេញចិត្ត ហើយបញ្ចប់ដំណើរការបង់ប្រាក់។
6. តើខ្ញុំអាចហោះហើរពីទីតាំងណាខ្លះ ដើម្បីទទួលបានការបញ្ចុះតម្លៃលើជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines?
សម្រាប់ជើងហោះហើរចេញ ពីគ្រប់ទីតាំងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់គោលដៅអន្តរជាតិ។
7. តើជើងហោះហើរប្រភេទណាខ្លះដែលមានសិទ្ធិទទួលបានលេខកូដបញ្ចុះតម្លៃ?
លេខប្រូម៉ូកូដ បញ្ចុះតម្លៃអាចអនុវត្តបានចំពោះជើងហោះហើរទៅមក ឬជើងហោះហើរមួយជើង ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។
8. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ពត៌មានលំអិតនៃប្រូម៉ូសិននេះនៅលើគេហទំព័ររបស់យើងខ្ញុំ រឺទាក់ទងទៅក្រុមការងារទំនាក់ទំនង របស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |