1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
សម្រាប់អតិថិជនរបស់ម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព ដើម្បីរីករាយទស្សនាជាមួយកម្មវិធី និងភាពយន្តដែលចូលចិត្តនៅលើ កម្មវិធី Netflix ដោយទទួលបានប្រាក់ត្រឡប់មកវិញលើថ្លៃសេវា។
2. តើអ្វីទៅជា Netflix?
Netflix គឺជាសេវាកម្មទស្សនាដែលផ្តល់ជូននូវកម្មវិធី ទទួលបានពានរង្វាន់ជាច្រើន កម្មវិធីទូរទស្សន៍, ភាពយន្ត គំនូរជីវចល, ភាពយន្តឯកសារ និងជាច្រើនទៀតដែលអាចមើលបាន នៅលើឧបករណ៍ ដែលភ្ជាប់អ៊ីនធឺណិតបាន។
3. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូនមានសុពលភាពចាប់ពី៖
~ រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (ឬ ប័ណ្ណប្រាក់ត្រឡប់មកវិញអស់)
4. តើអ្វីទៅជាយន្តការនៃប្រូម៉ូសិននេះ?
អតិថិជនម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព អាចរីករាយជាមួយនឹងប្រាក់ត្រឡប់មកវិញ 50% ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌ:
- ចំណាយចាប់ពី 7.99 ដុល្លារ។
- អ្នកប្រើប្រាស់ 1 អ្នក មានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញ 1 ដងក្នុងមួយខែ។
- 50% ត្រឡប់មកវិញ កំណត់ត្រឹម 5ដុល្លារ ក្នុងមួយប្រតិបត្តិការ។
- អាចទទួលបានសម្រាប់ប្រតិបត្តិការ “ជោគជ័យ” តែប៉ុណ្ណោះ។
- ប្រាក់ត្រឡប់មកវិញ នឹងត្រូវបានទូទាត់ 2 ដងក្នុងមួយខែ (រៀងរាល់ 2 សប្តាហ៍ម្ដង)។
- អាចទទួលបាន សម្រាប់អតិថិជនម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព ថ្មី និងដែលមានស្រាប់។
- មកមុន នឹងទទួលបានមុន។
5. តើខ្ញុំអាចចូលរួមប្រូម៉ូសិននេះដោយរបៀបណា?
គ្រាន់តែបញ្ជូល ម៉ាស្ទ័រកាតនិម្មិតរបស់ធនាគារហ្វីលីព ជាការទូទាត់របស់អ្នកលើថ្លៃសេវា Netflix និងចំណាយចាប់ពី 7.99 ដុល្លារ នឹងទទួលបានប្រាក់ត្រឡប់មកវិញ 50% កំណត់ត្រឹម 5$ ក្នុងមួយប្រតិបត្តិការ។
6. តើអ្នកប្រើប្រាស់អាចទទួលបានប្រាក់ត្រឡប់មកវិញប៉ុន្មានដងក្នុងមួយខែ?
សម្រាប់អ្នកប្រើប្រាស់ 1 អ្នក អាចមានសិទ្ធិទទួលបាន ប្រាក់ត្រឡប់មកវិញ 1 ដងក្នុងមួយខែ ដែល ប្រាក់ ត្រ ឡប់មកវិញ 50% ត្រូវបានកំណត់ត្រឹម 5 ដុល្លារ ក្នុងមួយប្រតិបត្តិការ។
7. តើខ្ញុំអាចទទួលបានប្រាក់ត្រឡប់មកវិញនៅពេលណា?
ប្រាក់ត្រឡប់មកវិញនឹងត្រូវបានទូទាត់ជូនអតិថិជន 2 ដងក្នុងមួយខែរៀងរាល់ 2 សប្តាហ៍ម្ដង។
8. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ពត៌មានលំអិតនៃប្រូម៉ូសិននេះនៅលើគេហទំព័ររបស់យើងខ្ញុំ រឺទាក់ទងទៅក្រុមការងារទំនាក់ទំនង របស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |