1. តើអ្វីទៅជាការផ្សងសំណាងនេះ?
នេះគឺជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនរបស់ធនាគារហ្វីលីព ដើម្បីមានឱកាសផ្សងសំណាងទទួលបាននៅ តុក្កតាឡាប៊ូប៊ូទំហំធំដ៏អស្ចារ្យម៉ូឌែលខ្ចូតៗ ដោយគ្រាន់តែបញ្ចូលកាតទូរស័ព្ទ តាមរយៈកម្មវិធីទូរស័ព្ទដៃ នៃធនាគារហ្វីលីព។

2. តើអ្វីទៅជាយន្តការផ្សងសំណាងនេះ?
អតិថិជនរបស់ធនាគារហ្វីលីព នឹងមានឱកាសផ្សងសំណាងចាប់រង្វាន់ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌ:

  • បញ្ចូលទឹកប្រាក់ចាប់ពី 2 ដុល្លារឡើងនឹងមានសិទ្ធិទទួលបានសំបុត្រមួយសម្រាប់ការផ្សងសំណាងចាប់រង្វាន់
  • ប្រតិបត្តិការមួយស្មើនឹងសំបុត្រមួយ
  • រាល់ការបញ្ចូលកាតគ្រប់ប្រព័ន្ធក្រុមហ៊ុន
  • មានតែប្រតិបត្តិការ “ជោគជ័យ” នៃការបញ្ចូលទឹកប្រាក់តាម Phillip Mobile App ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការផ្សងសំណាងចាប់រង្វាន់
  • ការផ្សងសំណាងចាប់រង្វាន់នេះមិនអាចប្តូរយកជាសាច់ប្រាក់ឬប្តូរយករង្វាន់ផ្សេងបានទេ
  • អតិថិជនម្នាក់អាចមានសិទ្ធិទទួលបានរង្វាន់តែម្តងគត់
  • មានសិទ្ធិសម្រាប់ទាំងប្រតិបត្តិការ PIN និង PINless
  • អាចទទួលបានសម្រាប់គណនី KYC និង E-saving ពេញលេញទាំងអស់, អតិថិជនធនាគារហ្វីលីពថ្មី និងអតិថិជនមានគណនីស្រាប់
  • បុគ្គលិកធនាគារហ្វីលីព មិនមានសិទ្ធិចូលរូមទេ
  • ធនាគារហ្វីលីព រក្សាសិទ្ធិដោយការសំរេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ការផ្តល់ជូនពិសេសនេះឬ ផ្លាស់ប្តូរ, លុបឬបន្ថែមទៅលក្ខខណ្ឌណាមួយនៃលក្ខខណ្ឌទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។

3. តើការផ្សងសំណាងនេះចាប់ផ្តើមពីពេលណាដល់ពេលណា?
ការផ្តល់ជូននេះចាប់ពីថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2024 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024។

4. តើការផ្សងសំណាងនេះនឹងប្រព្រឹត្តិនៅពេលណា?
ការផ្សងសំណាងនេះនឹងប្រព្រឹត្តិឡើងពីរដងនៃរយៈពេលទាំងមូល អ្នកឈ្នះនឹងត្រូវបានទាក់ទង។
– លើកទីមួយនឹងត្រូវបានប្រព្រឹត្តិនៅសប្តាហ៍ទី 3 ខែធ្នូ អ្នកឈ្នះនឹងត្រូវបានទាក់ទងក្នុងសប្តាហ៍នោះ។

  • អ្នកឈ្នះទី 1 នឹងទទួលបាន Labubu Time To Chill
  • អ្នកឈ្នះទី 2 នឹងទទួលបាន Zimomo Angel In Clouds

– ការចាប់ឆ្នោតសំណាងលើកទី 2 នឹងធ្វើឡើងនៅសប្តាហ៍ទី 1 នៃខែមករា ឆ្នាំ 2025 ហើយអ្នកឈ្នះនឹងត្រូវបានទាក់ទងនៅសប្តាហ៍តែមួយ។

  • អ្នកឈ្នះទី 1 នឹងទទួលបាន Labubu Flip
  • អ្នកឈ្នះទី 2 នឹងទទួលបាន Zimomo Angel In Clouds

5. តើខ្ញុំចូលរួមការផ្សងសំណាងនេះដោយរបៀបណា?
អតិថិជនគ្រាន់តែបញ្ចូលកាតទូរស័ព្ទតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារហ្វីលីព ដោយចំណាយចាប់ពី 2ដុល្លារក្នុងមួយប្រតិបត្តិការ នឹងមានឱកាសទទួលបានតុក្កតា ឡាប៊ូប៊ូទំហំធំដ៏អស្ចារ្យ។

6. តើមានចំនួនទឹកប្រាក់អប្បបរមាដើម្បីមានសិទ្ធិទទួលបានការផ្សងសំណាងនេះដែរឬទេ?
បាទ/ចាស អតិថិជនត្រូវចំណាយយ៉ាងហោចណាស់2ដុល្លារក្នុងមួយដងដើម្បីមានសិទ្ធិទទួលបានការផ្សងសំណាងចាប់រង្វាន់នេះ។

7. តើគណនីសន្សំ E-saving អាចមានសិទ្ធិចូលរួមទេ?
បាទ/ចាស, អាចទទួលបាន.

8. តើអ្នកណាមានសិទ្ធិទទួលបានការផ្សងសំណាងនេះ?
មានសិទ្ធិសម្រាប់អតិថិជនថ្មីនិងអតិថិជនដែលមានស្រាប់របស់ធនាគារហ្វីលីពដោយមិនរាប់បញ្ចូលបុគ្គលិកធនាគារហ្វីលីពទេ។

9. តើខ្ញុំអាចស្នើសុំប្តូររង្វាន់ទៅជាសាច់ប្រាក់ឬប្តូរជារង្វាន់ផ្សេងបានដែរទេ?
ទេ, ការផ្សងសំណាងនេះ មិនអាចប្តូរទៅជាសាច់ប្រាក់ឬប្តូរជារង្វាន់ផ្សេងបានទេ។

10. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ពត៌មានលំអិតនៃប្រូម៉ូសិននេះនៅលើគេហទំព័ររបស់យើងខ្ញុំ រឺទាក់ទងទៅក្រុមការងារទំនាក់ទំនង របស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%