ការទូទាត់តាមរយ:ឌីជីថល

ចំណុចសំខាន់មួយទៀតដែលរួមចំណែកក្នុងការជំរុញកំណើននៃរបៀបរស់នៅឌីជីថលគឺការទូទាត់តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងពង្រឹងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងសម្រេចបាននូវទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងហិរញ្ញវត្ថុឌីជីថល។

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះយើងអាចមើលឃើញការផ្លាស់ប្តូរដ៏ធំពីការទូទាត់ជាសាច់ប្រាក់ទៅការទូទាត់តាមឌីជីថល។ នេះគឺដោយសារតែការចំណាយលើប្រតិបត្តិការទូទាត់ឌីជីថលមានតម្លៃទាបនិងភាពងាយស្រួល។ឧទាហរណ៍មួយទៀតគឺនៅពេលដែលវិបត្តិCOVID-19កើតឡើង,ការទូទាត់តាមឌីជីថលបានបង្ហាញពីអត្ថប្រយោជន៍នៃការជៀសវាងមិនប្រើប្រាស់រូបិយប័ណ្ណ ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាព។ នៅពេលដែលមនុស្សត្រូវនៅផ្ទះ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការទូទាត់តាមឌីជីថលបានជួយដោះស្រាយការលំបាកនិងកែលម្អគុណភាពនៃជីវិតរួមមានដូចជាការទិញទំនិញតាមអ៊ីនធឺណិត ការទូទាត់វិក្ក័យបត្រឧបករណ៍ប្រើប្រាស់និងការទិញអាហារជាដើម។

តើការទូទាត់តាមឌីជីថលបានធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល ឬប្រសើរជាងនេះដោយរបៀបណា? តើកម្មវិធីទូរស័ព្ទមួយណាដែលអ្នកប្រើញឹកញាប់បំផុតដើម្បីធ្វើការទូទាត់តាមឌីជីថល?