ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង កម្មវិធីនេះផ្តល់ឱកាសកម្មសិក្សាសម្រាប់និស្សិតកំពុងសិក្សា និងទើបរៀនចប់ដែលចង់ទទួលបាននូវបទពិសោធន៍ជាក់ស្តែងក្នុងវិស័យធនាគារ និងការងារធានារ៉ាប់រងជាអាជីព។ ពួកយើងជឿជាក់លើការបណ្ដុះបណ្ដាលអ្នកដែលមានទេពកោសល្យវ័យក្មេង ហើយជួយផ្តល់អោយអ្នកទទួលបាននូវបទពិសោធន៍តាមជំនាញផ្សេងៗគ្នា ក៏ដូចជាពង្រីកចំណេះដឹង និងបង្កើនជំនាញរបស់អ្នកផងដែរ។ អ្នកនឹងទទួលបានការទទួលស្គាល់ និងការសរសើរជឿទុកចិត្តសម្រាប់ការធ្វើការងាររបស់អ្នក។ អ្នកក៏អាចនឹងមានឱកាសសំរាប់បង្កើតបណ្តាញសង្គមទំនាក់ទំនង់ជាមិត្តភ័ក្តិ និងសហការីដែលពួកគាត់មានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ និងការអភិវឌ្យន៍ខ្លួនដូចអ្នកដែរ។
អត្ថប្រយោជន៍៖
- ប្រាក់ឧបត្ថម្ភប្រចាំខែ
- ធានារ៉ាប់រង៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)
- ធ្វើការជាមួយគ្រូណែនាំជំនាញ
- ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីការបញ្ចប់កម្មវិធីកម្មសិក្សា
- ទទួលបាននូវបទពិសោធន៍ និងជំនាញជាក់លាក់នៅក្នុងវិស័យធនាគារ
- ទទួលបាននូវការបណ្តុះបណ្តាលនៅកន្លែងផ្ទាល់ និងនៅក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ
- បង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងនាយកគ្រប់គ្រងដែលមានជំនាញវិជ្ជាជីវៈ
- បានអភិវឌ្ឍអាជីពការងារនៅក្នុងវិស័យធនាគារ
- អាចទទួលបាននូវឱកាសការងារជាបុគ្គលិកពេញសិទ្ធិនៅក្នុងធនាគារផងដែរ។
លក្ខណចូលរួម៖ ជានិស្សិតសាកលវិទ្យាល័យ ឬនិស្សិតដែលទើបនឹងបញ្ចប់ការសិក្សាថ្មីៗ
រយៈពេល៖ ៣ ឬ ៦ ខែ
ទីកន្លែងធ្វើការ៖ សាខានៃធនាគារ ហ្វីលីព ឬការិយាល័យកណ្តាល(Head office)
ថ្ងៃធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ
ដាក់ពាក្យ៖
ផ្ញើប្រវត្តិរូបសង្ខេប តាមរយៈ៖ careers@phillipbank.com.kh
សម្រាប់ព័ត៌មានបន្ថែម៖ +855 (0) 17/15 551223 or 89 999 228
ការិយាល័យកណ្តាល៖ #27DEFG, មហាវិថី ព្រះមុនីវង្ស, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |