ជារៀងរាល់ថ្ងៃ គណនីធនាគាររបស់លោកអ្នកអាចប្រឈមនឹងហានិភ័យ ប្រសិនបើអ្នកបាត់បង់កាតអេធីអឹម ឬម៉ាស្ទ័រកាតនិម្មិត ឬព័ត៌មានគណនីរបស់លោកអ្នក ត្រូវរងការកេងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត។ ធនាគារ ហ្វីលីព មានការប្តេជ្ញាខ្ពស់ក្នុងការពារគណនី និងទិន្នន័យធនាគាររបស់លោកអ្នក ប្រសិនបើរឿងខាងលើកើតមានឡើង។ ធនាគារ ហ្វីលីព បាននាំមកនូវមុខងារដែលផ្តល់នូវសុវត្ថិភាព និងការការពារភ្លាមៗសម្រាប់គណនី ដោយអនុញ្ញាតឲ្យលោកអ្នកកំណត់សិទ្ធិចូលប្រើប្រាស់គណនីជាមួយនឹងនឹងមុខងារថ្មីដែលមានឈ្មោះថា e-Banking Access ។

មុខងារ e-Banking Access មាននៅលើកម្មវិធីធនាគារចល័ត Phillip Mobile ដែលអនុញ្ញាតឱ្យលោកអ្នកបិទជាបណ្តោះអាសន្នដោយខ្លួនឯង នូវសេវាកម្ម e-Banking របស់គណនីលោកអ្នក រួមមានសេវាធនាគារចល័ត កាតអេធីអឹម កាតនិម្មិត និងប្រតិបត្តិការអនឡាញផ្សេងទៀតក្នុងករណីហានិភ័យផ្សេងៗ។ នៅពេលដែលគណនីរបស់លោកអ្នកលែងមានហានិភ័យ លោកអ្នកអាចបើកដំណើរការមុខងារ e-Banking Access ឡើងវិញបានយ៉ាងឆាប់រហ័ស។ 

មុខងារ e-BankingAccess ត្រូវបានបើករួចជាស្រេចនៅក្នុងកម្មវិធីធនាគារចល័ត Phillip Mobile។ ដើម្បីបិទមុខងារ e-BankingAccess សូមអនុវត្តតាមជំហានខាងក្រោម៖ 

ប្រសិនបើលោកអ្នកប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព ប៉ុន្តែមិនប្រើប្រាស់កម្មវិធីធនាចល័ត Phillip Mobile សូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន៖ ០៨៦ ៩៣០ ០០០ / ០៨៩ ៩៨៩ ៨១៨ ដើម្បីបើកឬបិទមុខងារ e-Banking Access។ 

សម្រាប់ព័ត៌មានផ្សេងៗអំពីការបង្កើតសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត សូមចូលទៅកាន់តំណរនេះ៖ ន្លឹះសុវត្ថិភាព