ឥឡូវនេះ លោកអ្នកអាចបើកគណនីធនាគារ ហ្វីលីព និងជ្រើសរើសលេខគណនីពិសេស ដែលដូចគ្នានឹងលេខថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខរៀង លេខហ៊ុងស៊ុយ ឬលេខពិសេសផ្សេងៗ។ លេខគណនីពិសេស មានចំនួន ៩ខ្ទង់។ អតិថិជនថ្មី និងអតិថិជនដែលមានស្រាប់របស់ធនាគារ ហ្វីលីព ទាំងអស់សុទ្ធតែអាចធ្វើការស្នើសុំលេខគណនីពិសេសនេះបាន។
លក្ខណៈពិសេស
- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- លេខគណនីពិសេសមានតម្លៃចាប់ពី ២0.000 រៀល ឬ៥ ដុលា្លរ រហូតដល់ ២០ លានរៀល ឬ៥.០០០ ដុល្លារ
- តម្លៃនៃលេខគណនីពិសេសអាស្រ័យលើៈ
- ទម្រង់ជាលេខដូចគ្នា ជាប់ៗគ្នា(គ្រប់ទីតាំងទាំងអស់ក្នុងលេខទាំង៩ខ្ទង់)
- ទម្រង់ជាលេខរៀងតគ្នា (រាប់ចាប់ពីខ្ទង់ដំបូង ឬខ្ទង់ចុងក្រោយ)
- ទម្រង់ជាលេខគូៗរៀងតគ្នា (គ្រប់ទីតាំងទាំងអស់ក្នុងលេខទាំង៩ខ្ទង់)
- ទម្រង់ជាលេខហុងស៊ុយ (គ្រប់ទីតាំងទាំងអស់ក្នុងលេខទាំង៩ខ្ទង់)
- លេខថ្ងៃខែឆ្នាំកំណើត
- លេខទូរស័ព្ទ
- លេខផ្សេងៗទៀតតាមការពេញចិត្ត
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- ធ្វើការបើកគណនីធនាគារ ហ្វីលីពរួមមានគណនីសន្សំ ឬគណនីចរន្ត ឬគណនីចរន្ត-សន្សំស្វ័យប្រវត្តិ
- បង់កម្រៃសេវាតាមការកំណត់របស់ធនាគារ
- ស្នើសុំលេខគណនីពិសេស ដែលមិនជាន់គ្នានឹងលេខគណនីអតិថិជនដទៃទៀត
*សម្គាល់៖ សម្រាប់គណនីដែលបានបង្កើតហើយ មិនអាចធ្វើការស្នើសុំប្តូរលេខគណនីបានឡើយ។
*ឥឡូវនេះ អតិថិជនធនាគារ ហ្វីលីព អាចបើកគណនីលេខពិសេស ដែលដូចគ្នានឹងលេខទូរសព្ទផ្ទាល់ខ្លួន បានភ្លាមៗតាមរយៈ កម្មវិធីធនាគារចល័ត Phillip Mobile ជាមួយតម្លៃត្រឹមតែ 5 ដុល្លារ។
បុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ
ស្ថាប័នសាជីវកម្ម ឬហិរញ្ញវត្ថុ
- លិខិតតែងតាំងអ្នកតំណាង
- ឯកសារជាផ្លូវការរបស់ស្ថាប័ន
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាល ឬភាគទុនិករបស់ស្ថាប័ន
- ឯកសារផ្សេងៗដែលតម្រូវ
*សម្គាល់៖ សម្រាប់គណនីដែលបានបង្កើតហើយ មិនអាចធ្វើការស្នើសុំប្តូរលេខគណនីបានឡើយ។
*ឥឡូវនេះ អតិថិជនធនាគារ ហ្វីលីព អាចបើកគណនីលេខពិសេស ដែលដូចគ្នានឹងលេខទូរសព្ទផ្ទាល់ខ្លួន បានភ្លាមៗតាមរយៈ កម្មវិធីធនាគារចល័ត Phillip Mobile ជាមួយតម្លៃត្រឹមតែ 5 ដុល្លារ។