ការបង្កើតភាពជាដៃគូពិតជាមានសារៈសំខាន់ណាស់។ យើងខ្ញុំយល់ច្បាស់ពិតម្រូវការសេវាកម្មធនាគាររបស់លោកអ្នក មិនថាជាលក្ខណៈបុគ្គល ឬអាជីវកម្មនោះឡើយ។ គណនីចរន្តមានបីជម្រើសសម្រាប់អតិថិជន៖
- គណនីចរន្ត៖ ជាគណនីដែលមិនមានកាលកំណត់ និងអត្រាការប្រាក់សម្រាប់អតិថិជន ឬក្រុមហ៊ុនដែលចង់ដាក់ និងដកប្រាក់គ្រប់ពេលវេលាតាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ ជាមួយនឹងគណនីចរន្តនេះ អតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
- គណនីចរន្ត – សន្សំស្វ័យប្រវត្តិ៖ ជាគណនីចរន្តដែលអនុញ្ញាតឲ្យអតិថិជនដាក់ និងដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម ២៤/៧ ឬសាខាដែលនៅជិតលោកអ្នកបំផុត។ គណនីនេះផ្តល់អត្រាការប្រាក់ជាក់លាក់ ហើយអតិថិជនអាចប្រើមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
- គណនីចរន្ត – ស្វ័យប្រវត្តិPlus៖ គឺជាគណនីដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជនបុគ្គល និងសាជីវកម្ម ក៏ដូច អតិថិជនដែលមានបំណងចង់ប្រើប្រាស់សេវាកម្មនេះ ។ គណនីនេះផ្តល់នូវអត្រាការប្រាក់ខ្ពស់ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតនៅពេលអតិថិជនធ្វើការបើកគណនី។
លក្ខណៈពិសេស និងអត្ថប្រយោជន៍៖
- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- ទទួលបានកាតអេធីអឹមដោយមិនគិតថ្លៃ
- មិនគិតថ្លៃសេវាកម្មអេធីអឹមប្រចាំឆ្នាំ
- ប្រើប្រាស់សៀវភៅមូលប្បទានបត្រសម្រាប់ប្រតិបត្តិការអាជីវកម្ម
អត្ថប្រយោជន៍ខាងក្រោមសម្រាប់តែគណនីចរន្ត – ស្វ័យប្រវត្តិPlus៖
- អត្រាការប្រាក់រហូតដល់ ៤% ក្នុងមួយឆ្នាំ
- កញ្ចប់ធានារ៉ាប់រងរហូតដល់ ៣០.០០០ ដុល្លារ
- មិនគិតថ្លៃលើសេវាបើកប្រាក់បៀវត្សរ៍(រយៈពេល២ឆ្នាំ)
- មិនគិតថ្លៃសេវានៃការស្នើសុំលេខពិសេស(រហូតដល់ ៤០.០០០ រៀល)
គណនីចរន្ត – សន្សំស្វ័យប្រវត្តិ
សមតុល្យ | ដុល្លារ | រៀល |
---|---|---|
ដុល្លារ ០ – ដុល្លារ ៥០០ រៀល ០ – រៀល ២.០០០.០០០ | ០% | ០% |
> ដុល្លារ ៥០០ – ដុល្លារ ៣,០០០ > រៀល ២.០០០.០០០ – ១២.០០០.០០០ | ១,០០% | ១,០០% |
> ដុល្លារ ៣.០០០ > រៀល ១២.០០០.០០០ | ២,០០% | ២,០០% |
គណនីចរន្ត - ស្វ័យប្រវត្តិPlus
សមតុល្យ | ដុល្លារ | រៀល |
---|---|---|
ដុល្លារ ០ – ដុល្លារ ៥០០ រៀល ០ – រៀល ២.០០០.០០០ | ០% | ០% |
> ដុល្លារ ៥០០ – ដុល្លារ ៣,០០០ > រៀល ២.០០០.០០០ – ១២.០០០.០០០ | ១,០០% | ១,០០% |
> ដុល្លារ ៣.០០០ > រៀល ១២.០០០.០០០ | ២,០០% | ២,០០% |
សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ
សកម្មភាព | គណនីចរន្ត | គណនីចរន្ត - សន្សំស្វ័យប្រវត្តិ | គណនីចរន្ត - ស្វ័យប្រវត្តិPlus |
---|---|---|---|
នៅពេលសមតុល្យ ប្រចាំខែធ្លាក់ចុះក្រោម៣.០០០ ដុល្លារ / ១២.០០០.០០០ រៀល | មិនមាន | ២0.000 រៀល / ៥ ដុល្លារ | ១២.០០០.០០០ រៀល / ៣.០០០ ដុល្លារ |
អត្រាការប្រាក់ | មិនមានអត្រាការប្រាក់ | ការប្រាក់ត្រូវបានគណនាទៅតាមចំនួនទឹកប្រាក់នៅក្នុងគណនី | រហូតដល់ ៤% |
ថ្លៃសេវាប្រចាំឆមាស | ២0.000 រៀល / ៥ ដុល្លារ | មិនមាន | មិនគិតកម្រៃសេវា |
បិទគណនី | ១២.០០០ រៀល ៣ ដុល្លារ (អំឡុងពេល ១២០ ថ្ងៃ) | ១២.០០០ រៀល ៣ ដុល្លារ (អំឡុងពេល ១២០ ថ្ងៃ) | ២០០.០០០ រៀល / ៥០ ដុល្លារ (អំឡុងពេល ១៨០ ថ្ងៃ) |
គណនីដែលគ្មានប្រតិបត្ដិការ (គិតថ្លៃសេវាប្រចាំខែ) | 4.០០០ រៀល / ១ ដុល្លារ | ៤.០០០ រៀល / ១ ដុល្លារ | ៤.០០០ រៀល / ១ ដុល្លារ |
ថ្លៃសេវាកម្មសៀវភៅមូលប្បទានបត្រ៖
មូលប្បទានបត្រ | កម្រៃសេវា |
---|---|
សៀវភៅមូលប្បទានបត្រ | ២០.០០០ រៀល / ៥ ដុល្លារ |
មូលប្បទានបត្រត្រូវបានប្រគល់មកវិញ ដោយសារគ្មានសមតុល្យគ្រប់គ្រាន់ | ២០០.០០០ រៀល / ៥០ ដុល្លារ |
មូលប្បទានបត្រត្រូវបានប្រគល់មកវិញ ដោយសារមូលហេតុផ្សេងទៀត | ៤០.០០០ រៀល / ១០ ដុល្លារ |
បញ្ជាបញ្ឈប់ការទូទាត់មូលប្បទានបត្រ | ៤០.០០០ រៀល / ១០ ដុល្លារ |
* ថ្លៃសេវាត្រូវបានគណនាទៅតាមរូបិយប័ណ្ណនៅក្នុងគណនី
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |
គណនីចរន្ត
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- អប្បបរមានៃប្រាក់បញ្ញើដំបូង ៥០០ ដុល្លារ ឬ ២.០០០.០០០ រៀល
- ជាបុគ្គល ឬក្រុមហ៊ុន
គណនីចរន្ត – សន្សំស្វ័យប្រវត្តិ
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- អប្បបរមានៃប្រាក់បញ្ញើដំបូង ៣.០០០ ដុល្លារ ឬ ១២.០០០.០០០ រៀល
- ជាបុគ្គល ឬក្រុមហ៊ុន
គណនីចរន្ត - ស្វ័យប្រវត្តិPlus
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- អប្បបរមានៃប្រាក់បញ្ញើដំបូង ២០.០០០ ដុល្លារ ឬ ៨០.០០០.០០០ រៀល
- ជាបុគ្គល ឬក្រុមហ៊ុន
បុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ
ស្ថាប័នសាជីវកម្ម ឬហិរញ្ញវត្ថុ
- លិខិតតែងតាំងអ្នកតំណាង
- ឯកសារជាផ្លូវការរបស់ស្ថាប័ន
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាល ឬភាគទុនិករបស់ស្ថាប័ន
- ឯកសារផ្សេងៗដែលតម្រូវ