ជ្រើសរើសដំណោះស្រាយទូទាត់ប្រាក់បៀវត្សរ៍ដែលគិតគូរពីអត្ថប្រយោជន៍បុគ្គលិក

លក្ខណៈពិសេស និង អត្ថប្រយោជន៍

លោកអ្នកមានជម្រើសក្នុងការទទួលបាន៖

  • កញ្ចប់ធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន (រហូតដល់ ៥០.០០០ ដុល្លារ) ឬ
  • អត្រាការប្រាក់ខ្ពស់ ពីគណនីសន្សំប្រាក់បៀវត្សរ៍ (រហូតដល់ ៥,០០%ក្នុងមួយឆ្នាំ)

អត្ថប្រយោជន៍បន្ថែមសម្រាប់និយោជិត៖

  • អត្រាការប្រាក់ពិសេសសម្រាប់ឥណទានផ្ទាល់ខ្លួនដែលគ្មានទ្រព្យធានា (ទំហំទឹកប្រាក់រហូតដល់ ១០.០០០ ដុល្លារ ឬ ៥ដងនៃប្រាក់ខែ
  • មិនគិតថ្លៃសេវា ពេលធ្វើការដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នី ជាង ១០.០០០ កន្លែង ទូទាំងប្រទេសកម្ពុជា
  • ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈសេវាធនាគារចល័ត ជាមួយសេវាត្រឹមតែ ៤,៩៩ ដុល្លារ (សម្រាប់ប្រទេសដែលបានជ្រើសរើស)
  • កម្មវិធីបញ្ចុះតម្លៃតាមរដូវកាលជាច្រើន (រហូតដល់ ៥០%)
  •  មិនគិតថ្លៃសេវា ពេលធ្វើការផ្ទេរប្រាក់ក្នុងប្រទេស តាមរយៈបាគង (រហូតដល់ ៥០ ដុល្លារ)
  • អាចទូទាត់ទៅកាន់អាជីវករទាំងអស់តាមរយៈ KHQR នៃធនាគារដែលជាសមាជិកប្រព័ន្ធបាគង

អត្ថប្រយោជន៍សម្រាប់និយោជក

  • គណនីចរន្ត-សន្សំស្វ័យប្រវត្តិ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ រហូតដល់ ៥,៥0%
  • ប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិត សម្រាប់ធ្វើប្រតិបត្តិការទូទាត់ប្រាក់
  • មិនគិតថ្លៃសេវា សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ក្នុងប្រទេសតាមរយៈសេវាកម្មធនាគារតាមអ៊ីនធឺណិត
  • មិនគិតថ្លៃសេវា សម្រាប់ឆ្នាំដំបូង លើការបើកប្រាក់បៀវត្សរ៍ (តាមបញ្ជរ)
  • ផ្តល់ជូនសៀវភៅមូលប្បទានបត្ររៀងរាល់ត្រីមាស

បុគ្គលិកធនាគារ អាចជួយសម្របសម្រួលលោកអ្នកក្នុងការបើកគណនីដល់ទីកន្លែង ដើម្បីបង្ការកុំអោយមានការរំខានផ្សេងៗដល់ប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។

ធនាគារ ហ្វីលីព ជាដៃគូដ៏មានទំនុកចិត្តសម្រាប់ក្រុមហ៊ុនលោកអ្នក។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែម និងចុះឈ្មោះសម្រាប់សេវាកម្មបើកប្រាក់បៀវត្សរ៍។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%