ប្រសិនបើលោកអ្នកកំពុងស្វែងរកដៃគូសហការ ដែលធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលនៃប្រតិបត្តិការអាជីវកម្ម ធនាគារ ហ្វីលីព ជាជម្រើសដ៏សមស្របបំផុត។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់​យើងខ្ញុំ នឹង​ឆ្លើយ​ត​បនូវ​រាល់​ការ​ព្រួយបារម្ភ​របស់​លោកអ្នក​ ពាក់ព័ន្ធនឹងទុនបង្វិលសម្រាប់អាជីកម្មហិរញ្ញប្បទាននៅក្រៅប្រទេស។

លក្ខណៈពិសេស និងអត្ថប្រយោជន៍:

  • ការរៀបចំឯកសារមានលក្ខណៈសាមញ្ញ និងងាយស្រួល
  • មធ្យោបាយទូទាត់ និងការដឹកជញ្ចូនទំនិញឆាប់រហ័ស និងមានសុវត្ថិភាព
  • ដំណោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងប្រសិទ្ធិភាព
  • ការផ្តល់ទំនុកចិត្តខ្ពស់ ដល់ដៃគូអាជីវកម្មរបស់លោកអ្នក

ដំណោះស្រាយហិរញ្ញប្បទានរបស់ធនាគារ

អាជីវកម្មនាំចូល

លិខិតឥណទាននាំចូលយើងខ្ញុំធ្វើឲ្យប្រសើរឡើងនូវចរន្តសាច់ប្រាក់ និងជួយបង្កើតនូវការទុកចិត្តសម្រាប់អាជីវកម្មថ្មីៗ តាមរយៈការធានាក្នុងការទូទាត់ពីធនាគារ ។
លិខិតធានាការដឹកជញ្ចូនយើងខ្ញុំ​ធានា​បាន​នូវ​ភាព​រលូន​នៃ​ដំណើរការ​អាជីវ​កម្ម​ទោះ​បី​ជាលោកអ្នក​មាន​បញ្ហា​លើ​ការ​ដឹក​ជញ្ចូន​ដែល​ហួស​ពី​ការ​គ្រប់​គ្រង​នានា ។​
ឥណទានសក្ខីប័ត្រជឿទុកចិត្តយើងខ្ញុំមានភាពបត់បែនលើឱកាស និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​ថ្លៃទំនិញទៅឲ្យអ្នកផ្គត់ផ្គង់។
ភ្នាក់ងារទទួលឯកសារ និងទូទាត់ទំនិញនាំចូលយើងខ្ញុំជួយការពារ និងរក្សាផលប្រយោជន៏លោកអ្នក ដោយធ្វើការទូទាត់ប្រាក់ទៅអ្នកផ្គត់ផ្គង់សម្រាប់ តែថ្លៃទំនិញណាដែលបានដឹកជញ្ចូនឲ្យអ្នក ។

អាជីវកម្មនាំចេញ

លិខិតឥណទាននាំចូលយើងខ្ញុំបំពេញតួនាទីជាភ្នាក់ងារ ក្នុង​ការ​ប្រមូល​និង​រៀប​ចំ​ឯកសារ​នាំចេញ និងទទួលការទូទាត់ពីអតិថិជនរបស់លោកអ្នក ។
ភ្នាក់ងាររៀបចំឯកសារ និងទូទាត់ទំនិញនាំចេញយើងខ្ញុំការពារ និង​រក្សាផល​ប្រយោជន៏​របស់​លោកអ្នក​ដោយ​ធានា​នូវ​ការ​ទូទាត់ប្រាក់ពីអតិថិជនសម្រាប់ថ្លៃទំនិញដែលបាននាំចេញ។

លិខិតធានាពីធនាគារ

យើងខ្ញុំផ្តល់ជូននូវជម្រើសសេវាលិខិតធានាជាច្រើនដូចជា៖ ធានាការដេញថ្លៃ ធានាការអនុវត្តការងារ ធានាកិច្ចសន្យា ធានាឥណទាន ធានាការផ្គត់ផ្គង់ ធានាហិរញ្ញវត្ថុ ធានាការទូទាត់មុន ។ល។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%