Loading...

អំពីធនាគារ

អំពីធនាគារ

ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វ័ង ឌីប៊ីអេស ហើយនៅឆ្នាំ២០១៤ ក្រុមហ៊ុន PhillipCapital បានទិញយក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព។ ​យើងខ្ញុំ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារយើងខ្ញុំ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់​ជូន​សេវា​កម្មពេញ​លេញ​ប្រកប​ដោយ​គុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំង​គ្រប់​ប្រភទ​សាជីវកម្ម ​នៅ ១៥ ប្រទេស។

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រកម្ពុជា​ បាន​អនុម័ត​ជាផ្លូវ​ការ​លើ​ការ​រួម​បញ្ចូលគ្នា​រវាង​ធនាគារ ហ្វីលីព និងគ្រឹះស្ថាន​មីក្រូ​​​​ហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមក្នុងប្រទេសកម្ពុជា ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។

គោលដៅសំខាន់របស់យើង

ចក្ខុវិស័យ

បណ្តុះបណ្តាលធនធានមនុស្ស  ផ្ដល់ភាពពេញចិត្តដល់អតិថិជន និង ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍។

បេសកកម្ម

ផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពជឿជាក់ ងាយស្រួល និង មានភាពច្នៃប្រឌិត ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ធនាគារ កិច្ចសហការ ពីសំណាក់បុគ្គលិករបស់ធនាគារ  បណ្តាដៃគូពាណិជ្ជកម្ម ព្រម​ទាំង​អថិតិជន​ ដើម្បីនិរន្តរភាព និងសុខុមាលភាព ផ្នែកសេដ្ឋកិច្ច គ្រួសារ ទាំងនៅជនបទ និងនៅទីក្រុង។

ទំនាក់ទំនង​ 24/7

តើអ្នកមានសំណួរ ឬត្រូវការការបំភ្លឺបន្ថែមទេ? និយាយទៅកាន់ភ្នាក់ងាររបស់យើង

ទំនាក់ទំនង​ 24/7