ធនាគារ ហ្វីលីព  តែងតាំងលោក Raymond Chee ជាអគ្គនាយករង

ធនាគារ ហ្វីលីព មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក Raymond Chee ជាអគ្គនាយករង របស់ធនាគារ ដោយមានការអនុម័តពីនិយ័តករ ចាប់ពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2024។ លោក Raymond បាននាំយកបទពិសោធន៍ការងាររបស់លោកអស់រយៈពេល 29 ឆ្នាំ ក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរីដ៏ធំមួយ ដែលលោកបានដឹកនាំ តួនាទីនៅទូទាំងសាខានានា ក្រុមផលិតផល និងទីផ្សារអន្តរជាតិ នៅអាស៊ី និងអាមេរិកខាងជើង។

តួនាទីសំខាន់ៗរបស់លោក Raymond រួមមានការគ្រប់គ្រងសាច់ប្រាក់ បរធនបាលកិច្ច មូលបត្រ និងធនាគារសាជីវកម្ម។

លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក Raymond Chee មកកាន់ធនាគារ ហ្វីលីព ក្នុងឋានៈជាអគ្គនាយករង។ បទពិសោធន៍ដ៏ទូលំទូលាយ និងភាពជាអ្នកដឹកនាំជាយុទ្ធសាស្រ្តរបស់លោក Raymond នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ខណៈធនាគារយើង បន្តពង្រឹងជំហរក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។”

លោក Raymond បានសម្តែងនូវសេចក្តីរំភើបរីករាយ ដែលបានចូលរួមជាមួយធនាគារ ហ្វីលីព ដោយមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយសក្នុងការចាប់ផ្តើមដំណើរថ្មីនេះជាមួយធនាគារ ហ្វីលីព ក៏ដូចជាចូលរួមចំណែកក្នុងដំណើរបន្តនូវភាពជោគជ័យ និងការពង្រីកវិសាលភាពរបស់ធនាគារ។ ខ្ញុំប្តេជ្ញាចិត្តបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ធនាគារ ពិសេសការផ្តល់តម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធរបស់ធនាគារផងដែរ។”

សូមចូលរួមអបអរសាទរលោក Raymond Chee ក្នុងតួនាទីថ្មីរបស់លោកនៅធនាគារ ហ្វីលីព ។