ព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍

ធនាគារ ហ្វីលីព សម្ពោធជាផ្លូវការសាខាដំបូងដែលរួមបញ្ចូលហិរញ្ញវត្ថុ និងវប្បធម៌
ភ្នំពេញ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2025 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា បានប្រកាសជាផ្លូវការ អំពីការបើកសម្ពោធជាផ្លូវការសាខានរោត្តម ដែលបានផ្លាស់ប្តូរមកទីតាំងថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញនិងដំបូងគេបង្អស់ ដោយច្របាច់បញ្ចូលនូវស្នាដៃសិល្បៈ វប្បធម៌ និងសេវាកម្មធនាគារប្រកបដោយស្តង់ដារកម្រិតខ្ពស់។ ទីតាំងថ្មីរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 51 ក្នុងខណ្ឌបឹងកេងកង ដែលជាតំបន់ដ៏សក្តានុពលនៅក្នុងរាជធានីភ្នំពេញ។ ការរចនាថ្មីនៃសាខានរោត្តម បានផ្តោតទៅលើការបង្កើតនូវបទពិសោធន៍ថ្មីៗទៅកាន់អតិថិជន ដែលឆ្លុះបញ្ចាំងពីស្តង់ដារនៃសេវាកម្មរបស់ប្រទេសសិង្ហបុរី ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនកម្ពុជា។ ក្រោមភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Angkor Arts សាខានរោត្តមបានដាក់បង្ហាញនូវស្នាដៃសិល្បៈខ្មែរដ៏សំបូរបែប និងអនុញាតិឲ្យអតិថិជនអាចជាវបាននូវស្នាដៃសិល្បៈទាំងនោះផងដែរ។ ការដាក់បង្ហាញស្នាដៃសិល្បៈ មិនត្រឹមតែអាចធ្វើឲ្យបរិយាកាសនៅក្នុងធនាគារកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងអាចគាំទ្រដល់ការច្នៃប្រឌិត និងសិល្បៈហត្ថកម្មក្នុងតំបន់ ដោយផ្តល់ឱ្យអ្នកទស្សនានូវឱកាសដើម្បីផ្សាភ្ជាប់ជាមួយសិល្បៈផងដែរ។ លោក Raymond Chee អគ្គនាយករងនៃធនាគារ ហ្វីលីព មានប្រសាសន៍ថា “ចក្ខុវិស័យរបស់ធនាគារ យើងខ្ញុំ សម្រាប់សាខានរោត្តម គឺការផ្តោតសំខាន់ទៅលើការផ្តល់ជូននូវបទពិសោធន៍សេវាកម្មធនាគារដ៏ល្អប្រសើរ និងប្រកបដោយស្តង់ដារខ្ពស់” ។ លោកក៏បានបន្ថែមថា “តាមរយៈការនាំយកស្នាដៃសិល្បៈ ការរចនាថ្មី បូកផ្សំនឹងការយកចិត្តទឹកដាក់លើគុណតម្លៃរបស់អតិថិជន យើងបានបង្កើតទីកន្លែងមួយដែល មានភាពងាយស្រួលក្នុងការពិភាក្សា […]
អានបន្ថែម