ឥឡូវនេះ ការបើកគណនីធនាគារកាន់តែមានភាពងាយស្រួលជាងមុន។ ជំនួសដោយការមកកាន់សាខាធនាគារ អតិថិជនអាចជ្រើសរើសបើកគណនីធនាគារ ហ្វីលីព តាមរយៈសេវាបើកគណនីដល់ទីកន្លែង។ មិនថាលោកអ្នកនៅទីណា បុគ្គលិករបស់ធនាគារយើងខ្ញុំ នឹងទៅជួបដោយផ្ទាល់ និងបង្កើតគណនីជូនលោកអ្នក ក្នុងរយៈពេលដ៏ខ្លី។
លក្ខណៈពិសេស និងអត្ថប្រយោជន៍
- ប្រភេទរូបិយប័ណ្ណៈ រៀល ឬ ដុល្លារអាមេរិក
- ទទួលបានកាតអេធីអឹមដោយមិនគិតថ្លៃ
- មិនតម្រូវអប្បបរមានៃប្រាក់បញ្ញើដំបូង
- មិនគិតថ្លៃសេវាកម្មអេធីអឹមប្រចាំឆ្នាំ
- អតិថិជនអាចទាញយកកម្មវិធីធនាគារចល័ត ដើម្បីធ្វើប្រតិបត្តិការផ្សេងៗដូចជាការផ្ទេរប្រាក់ដោយមិនគិតសេវា បង្កើតកាតនិម្មិត្ត សម្រាប់ទូទាត់អនឡាញ និងសេវាផ្សេងៗជាច្រើនទៀត