ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ក្រោមឈ្មោះជាធនាគារ ហ្វ័ង ឌីប៊ីអេស ហើយនៅឆ្នាំ២០១៤ ក្រុមហ៊ុន PhillipCapital បានទិញយក និងបានប្តូរឈ្មោះជាធនាគារ ហ្វីលីព។ យើងខ្ញុំផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារយើងខ្ញុំ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅ ១៥ ប្រទេស។
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យមក្នុងប្រទេសកម្ពុជា ដែលមានសាខាជាង ៧០ នៅទូទាំងប្រទេស។