ទស្សនៈរបស់ក្រុមហ៊ុន
យើងជឿថា មនុស្សម្នាក់ៗមានលក្ខណៈពិសេស អំណោយទាន និងទេពកោសល្យខុសគ្នារៀងៗខ្លួន។ ដូច្នេះហើយ មនុស្សម្នាក់ៗមានកាតព្វកិច្ចក្នុងការអភិវឌ្ឍខ្លួនឯងឱ្យអស់ពីសមត្ថភាព ដែលក្រុមហ៊ុន ហ្វីលីព កាពីតាល់ នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រែក្លាយទៅជាការបណ្តុះបណ្តាល សេវាកម្ម និងទំនួលខុសត្រូវ។
ក្រមសីលធម៌របស់យើង គឺជាត្រីវិស័យដែលកំណត់ពីសកម្មភាពរបស់យើង។
ក្រមសីលធម៌របស់យើង
- មនុស្សម្នាក់ៗមានលក្ខណៈពិសេស និងសក្តានុពលខ្លាំងរៀងៗខ្លួន។
- វាគឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន ហ្វីលីព កាពីតាល់ ក្នុងការជួយបុគ្គលិកម្នាក់ៗឱ្យសម្រេចបាននូវសក្តានុពលខ្ពស់បំផុតរបស់ពួកគេ ដោយផ្តល់ឱកាសក្នុងការបណ្តុះបណ្តាល សេវាកម្ម និងទំនួលខុសត្រូវ។
- យើងប្រកាន់ខ្ជាប់នូវសុចរិតភាពក្នុងការប្រព្រឹត្តរបស់យើង។ ភាពស្មោះត្រង់ គឺជាការនិយាយការពិត ឯសុចរិតភាពគឺជាការបំពេញការពិត។
- យើងជឿជាក់លើប្រព័ន្ធផ្តល់រង្វាន់ ដែលការផ្តល់នឹងប្រព្រឹត្តទៅបន្ទាប់ពីការងារត្រូវបានបញ្ចប់ដោយជោគជ័យតែប៉ុណ្ណោះ។
- យើងចូលចិត្តបង្កើតទំនាក់ទំនងរយៈពេលវែង ហើយយកចិត្តទុកដាក់លើអតិថិជនរបស់យើង ជាជាងការធ្វើពាណិជ្ជកម្ម ដើម្បីធានាថាអតិថិជនរបស់យើងតែងតែសំខាន់បំផុត។
- យើងជាអ្នកជួយ និងបម្រើគ្នាទៅវិញទៅមកចំពោះគ្រួសារ សហគមន៍ និងបរិស្ថាននៅជុំវិញខ្លួនយើង។
- យើងប្រកបតែអាជីវកម្មដែលនឹងផ្តល់ផលចំណេញដល់គ្នាទៅវិញទៅមក។