សារពីអគ្គនាយក
Mr. Chan Mach
សូមស្វាគមន៍មកកាន់ ធនាគារ ហ្វីលីព!
ធនាគារហ្វីលីពគឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី ហើយបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៥ ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មជាង ៤០ ឆ្នាំកន្លងមក បច្ចុប្បន្ន ក្រុមហ៊ុនសម្ព័ន្ធនេះ មានវត្តមានក្នុងប្រទេសចំនួន ១៥ នៅតំបន់អាស៊ី ទ្វីបអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលមានការិយាល័យនៅទីក្រុងឡុងដ៍ ឈីកាហ្គោ តូក្យូ ហុងកុង និង សៀងហៃ។
ក្រុមហ៊ុនសម្ពន្ធ័នេះ មានផ្តល់នូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា ជើងសារភាគហ៊ុន សាជីវកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានលើការលក់គណនីត្រូវទទួលអន្តរជាតិ ការវិនិយោគសម្រាប់អនាគត ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។
ជាមួយនឹងបុគ្គលិកជាង ៥០០០ នាក់ និង អតិថិជនជាង មួយលាន នៅទូទាំងពិភពលោក ក្រុមសម្ព័ន្ធមានទ្រព្យសកម្មសរុបច្រើនជាង ៥០ ពាន់លានដុល្លារអាមេរិក និង មូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី ១,៥ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះដែរ ធនាគារហ្វីលីព ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពី១០ឆ្នាំមុន តាំងពីឆ្នាំ ២០០៩។ បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីតក្នុងឆ្នាំ២០២០ ធនាគារហ្វីលីព ដែលមានសាខាជាង ៧០ និងមានគម្រោងពង្រីកសាខាតាមបណ្តាខេត្តនានានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៅទៀត ធនាគារនឹងបង្កើនសេវាផ្សេងៗ នាពេលអនាគតដើម្បីបំពេញតម្រូវការរបស់អតិថិជន។ គោលបំណងរបស់ធនាគារហ្វីលីព គឺ ដើម្បីក្លាយជា ធនាគារឈានមុខគេ មានសុវត្ថិភាព និង ជាធនាគារពាណិជ្ជដែលផ្តល់ជូន គ្រប់តម្រូវការរបស់អតិថិជន។
គុណតម្លៃរបស់ធនាគារគឺ ផ្តល់ទំនុកចិត្តខ្ពស់ជូនអតិថិជន ផ្តល់នូវភាពជឿជាក់ ផ្តល់នូវទំនាក់ទំនងល្អ ជាមួយបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន ក្រៅពីជាម្ចាស់របស់ធនាគារហ្វីលីព ក្រុមហ៊ុនសម្ព័ននេះ ក៏ជាម្ចាស់ភាគហ៊ុនយ៉ាងសំខាន់ក្នុងក្រុមហ៊ុនបរធនបាលកិច្ចចំនួន១ នៅក្នុងប្រទេសកម្ពុជាគឺ ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក។ បន្ថែមពីនេះទៀត ក្រុមហ៊ុនសម្ព័ននេះ ក៏ជាម្ចាស់ភាគហ៊ុនរបស់ស្ថាប័នធានារ៉ាប់រងពីរទៀតនៅក្នុងប្រទេសកម្ពុជារួមមាន Phillip General Insurance Plc និង Phillip Life Assurance Plc។
ដោយសារ ធនាគារហ្វីលីពជាផ្នែកមួយនៃ ក្រុមហ៊ុន PhillipCapital ធនាគារនឹងប្រើប្រាស់សក្តានុពលផ្នែកហិរញ្ញវត្ថុ បណ្តាញសាខាច្រើន និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន ក្នុងការពង្រីកប្រតិបត្តិការ ដើម្បីបំពេញតម្រូការផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។