1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
អតិថិជនរបស់ធនាគារហ្វីលីព អាចទទួលបានភាពរីករាយទ្វេដងសម្រាប់ការទស្សនាភាពយន្តល្បីៗ ជាមួយនឹងប្រាក់ត្រលប់មកវិញ 50% ភ្លាមៗ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ដើម្បីស្កេនតាមរយៈ Phillip KHQR សម្រាប់ការទូទាត់នៅ FABLE Cinema ដែលនៅ Factory Phnom Penh ។

2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 01 ខែតុលា ឆ្នាំ2024 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2024។

3. តើខ្ញុំអាចទទួលបានប្រាក់ត្រលប់មកវិញ 50% នេះដោយរបៀបណា?
ដើម្បីទទួលបានប្រាក់ត្រលប់មកវិញ 50% អ្នកអាចរីករាយជាមួយភាពយន្តដែលអ្នកចូលចិត្តនៅ FABLE Cinema ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ដើម្បីស្កេន និងបង់ប្រាក់តាមរយៈ Phillip KHQR ។

4. តើមានការកំណត់ចំនួនអប្បបរមានៃការចំណាយដែរឬទេ ដើម្បីមានសិទ្ធិក្នុងការទទួលបានការផ្ដល់ជូននេះ?
បាទ/ចាស ដើម្បីទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ 50% នេះ អតិថិជនត្រូវចំណាយយ៉ាងតិច $2.00 ក្នុងមួយការទូទាត់/វិក្កយបត្រ។

5. តើប្រូម៉ូសិននេះ មានកំណត់លើចំនួនសាច់ប្រាក់នៃការផ្ដល់ជូនប្រាក់ត្រលប់មកវិញនេះ ជាអតិបរមាក្នុងមួយការទូទាត់ដែរឬទេ?
បាទ/ចាស ប្រូម៉ូសិននេះត្រូវបានកំណត់ការផ្ដល់ជូនជាអតិបរមាត្រឹម $5.00 សម្រាប់អតិថិជនម្នាក់ក្នុងមួយសប្តាហ៍។

6. តើខ្ញុំនឹងទទួលបានប្រាក់ត្រលប់មកវិញនោះដោយរបៀបណា?
ប្រាក់ត្រលប់មកវិញនោះ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីធនាគារហ្វីលីពរបស់អ្នកភ្លាមៗ បន្ទាប់ពីអ្នកបានបញ្ចប់ការទូទាត់ដោយជោគជ័យតាមរយៈការស្កេនទូទាត់ទៅ Phillip KHQR ដោយប្រើកម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Mobile) ។

7. តើការផ្តល់ជូននេះមានសម្រាប់ការបង់ប្រាក់ទាំងអស់នៅ FABLE Cinema?
ទេ ការផ្តល់ជូននេះមានសម្រាប់ការទូទាត់លើសំបុត្រកុនតែប៉ុណ្ណោះ។ សម្រាប់អាហារ និងភេសជ្ជៈ អតិថិជនត្រូវបង់តម្លៃពេញធម្មតា។

8. តើប្រូម៉ូសិននេះ នឹងផ្ដល់ជូនជារៀងរាល់ថ្ងៃក្នុងអំឡុងពេលនៃការផ្ដល់ជូនដែរឬទេ?
បាទ/ចាស ប្រូប្រូម៉ូសិននេះមានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ (ក្នុងអំឡុងពេលរោងភាពយន្តបើកដំណើរការ) រហូតដល់រយៈពេលនៃការផ្ដល់ជូនត្រូវបានបញ្ចប់។

9. តើអ្នកណាខ្លះមានសិទ្ធិទទួលបានការផ្តល់ជូននេះ? តើខ្ញុំអាចចូលរួមក្នុងកម្មវិធីពិសេសនេះបានទេ ប្រសិនបើខ្ញុំជាអតិថិជនថ្មីរបស់ធនាគារហ្វីលីព?
បាទ/ចាស អតិថិជនធនាគារហ្វីលីពថ្មី និងចាស់ រួមបញ្ចូលទាំងអតិថិជន E-Account ទាំងអស់ អាចចូលរួមក្នុងកម្មវិធីពិសេសនេះបាន។

10. តើខ្ញុំអាចរីករាយជាមួយនឹងការផ្ដល់ជូននេះលើសពីម្តងបានទេ?
បាទ/ចាស អ្នកអាចរីករាយជាមួយនឹងប្រូម៉ូសិននេះច្រើនដងក្នុងអំឡុងពេលផ្ដល់ជូន ដរាបណាចំនួនសាច់ប្រាក់ត្រឡប់មកវិញរបស់អ្នកមិនទាន់ដល់ $5.00 ក្នុងមួយសប្តាហ៍។

11. សម្រាប់ការផ្ដល់ជូននេះ តើខ្ញុំអាចរកទីតាំងរបស់ FABLE Cinema នៅឯណា?
អ្នកអាចស្វែងរក FABLE Cinema នៅ Factory Phnom Penh ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

12. តើការផ្តល់ជូននេះអាចប្តូរជាសាច់ប្រាក់ផ្ទាល់ជំនួសវិញបានដែរឬទេ?
ទេ ការផ្តល់ជូននេះមិនអាចប្តូរជាសាច់ប្រាក់ផ្ទាល់បានទេ។

13. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅក្រុមការងារ របស់យើងតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%