1. រក្សាទុកលេខកូដសម្ងាត់ (PIN)៖ សូមចងចាំលេខកូដសម្ងាត់ (PIN) របស់អ្នក និងមិនត្រូវចែករំលែកទៅកាន់អ្នកដទៃឡើយ។

2. ផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN)៖ ផ្លាស់ប្តូរលេខកូដសម្ងាត់ (PIN) របស់អ្នកឲ្យបានញឹកញាប់ ឬនៅពេលអ្នកទទួលបានសារជូនដំណឹងគួរឲ្យសង្ស័យ។

3. បាំងបន្ទះក្ដារចុចលេខ៖ នៅពេលបញ្ចូលលេខកូដសម្ងាត់ (PIN) របស់អ្នកនៅលើម៉ាស៊ីន អេធីអឹម សូមដាក់ដៃបាំងលើបន្ទះក្ដារចុចលេខ ដើម្បីការពារការលួចមើលព័ត៌មានទាំងនោះ។

4. ពិនិត្យមើលឧបករណ៍គួរឲ្យសង្ស័យ៖ ពិនិត្យមើលឧបករណ៍ដែលគួរឲ្យសង្ស័យនៅម៉ាស៊ីនអេធីអឹម ដែលបិតលើបន្ទះក្ដារចុចលេខ កាមេរ៉ាបង្កប់ ឬរន្ធដោតកាត ជាដើម។ សូមរាយការណ៍ទៅធនាគារភ្លាមៗ ប្រសិនបើអ្នកសង្កេតឃើញមានការបង្កប់ឧបករណ៍មិនប្រក្រតីណាមួយនៅម៉ាស៊ីនអេធីអឹម។

5. ជៀសវាងស្នើសុំជំនួយពីជនចម្លែកមុខ៖ ដើម្បីជៀសវាងពីការលួចយកកាត ឬលេខកូដសម្ងាត់ (PIN) ផ្សេងៗ សូមកុំស្នើសុំជនចម្លែកមុខណាម្នាក់ ឲ្យជួយធ្វើប្រតិបត្តិការអេធីអឹមជំនួសឲ្យលោកអ្នក ។ សូមស្វែងរកជំនួយពី បុគ្គលិកដែលបានចាត់តាំងដោយធនាគារ ហ្វីលីព។

6. រាយការណ៍ករណីបាត់ ឬលួច៖ ប្រសិនបើកាតអេធីអឹមរបស់អ្នកបានបាត់ ឬត្រូវបានគេលួច សូមរាយការណ៍ទៅធនាគារភ្លាមៗ។

7. តាមដានរបាយការណ៍ប្រតិបត្តិការ៖ តាមដានរបាយការណ៍ធនាគារ ឬប្រវត្តិប្រតិបត្តិការរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីកំណត់រកប្រតិបត្តិការដែលមិនមានភាពត្រឹមត្រូវ។

8. តាមដានសារជូនដំណឹង៖ ពិនិត្យមើលរាល់សារជូនដំណឹងអំពីប្រតិបត្តិការ ឬសកម្មភាពគណនីណាមួយពាក់ព័ន្ធនឹងកាតអេធីអឹមរបស់អ្នក។

ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនៅលើម៉ាស៊ីន អេធីអឹម សូមទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខ (855) 86 930 000 / 89 989 818 / 88 465 9999 (24/7) ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ។

ស្វែងយល់បន្ថែម