មន្រ្តីឥណទានអាជីវកម្មខ្នាតតូច (MBLO)

  • ចំនួន: 15
  • កាលបរិច្ឆេទបិទ: 30 September 2024
  • ទីតាំង: កំចាយមារ, កំបូល, កំពង់ត្របែក, ក្រគរ, ច្បារអំពៅ, ទឹកថ្លា, បានលុង, ពោធិ៍សាត់, មេមុត, រតនមណ្ឌល, រមាសហែក, ស្អាង
  • នាយកដ្ឋាន:

របៀបដាក់ពាក្យ

Interested candidate should submit ONLY their CV with a cover letter to:

  • Head Office at #27DEFG, Monivong Blvd, Sangkat Srah Chork, Khan Daun Penh, Phnom Penh
  • Our email address: career@phillipbank.com.kh

*(Send only CV& cover letter in word or pdf file. Don’t attach docs).

ទំនួលខុសត្រូវការងារ

  • ចុះផ្សព្វផ្សាយពីផលិតផលឥណទានអាជីវកម្មខ្នាតតូច(Micro Business Loan) និងផលិតផលឬសេវាផ្សេងៗទៀតរបស់ធនាគារហ្វីលីពទៅក្នុងសហគមន៍។
  • ពន្យល់និងប្រឹក្សាសេវាកម្មផ្សេងៗទាំងអស់នោះឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពទៅតាមគោលការណ៍ ឬការផ្តល់បទពិសោធន៍មុខជំនួញ ដើម្បីឲ្យពួកគាត់ចូលរួមប្រើប្រាស់ជាមួយធនាគារហ្វីលីព។
  • វាយតំលៃជ្រើសរើសអតិថិជនដែលមានសក្តានុពលដើម្បីផ្តល់ប្រាក់កម្ចី និងរៀបចំឯកសារផ្តល់ប្រាក់ឲ្យសមស្របទៅតាមគោលការណ៍របស់ធនាគារហ្វីលីព។
  • ទទួលខុសត្រូវទៅលើការដោះស្រាយបញ្ហារជាមួយអតិថិជនដែលមានការសងត្រឡប់យឺតយ៉ាវ។
  • បំពេញកិច្ចការផ្សេងៗតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រង។

តម្រូវការការងារ

  • មានបរិញ្ញាបត្រ(ឆ្នាំទី1 ឆមាសទី1ឡើងទៅ) ផ្នែកធនាគារ ហិរញ្ញវត្ថុនិងធនាគារ ទីផ្សារ គ្រប់គ្រង គណនេយ្យ រឺសញ្ញាបត្រដែលមានតំលៃស្មើ។
  • មានបទពិសោធន៍ក្នុងការវាយតំលៃប្រាក់កម្ចី ឬក្នុងស្ថាប័នហិរញ្ញវត្ថុកាន់តែប្រសើរ
  • មានទំនាក់ទំនងល្អ
  • ជំនាញក្នុងការធ្វើបទបង្ហាញ និងពន្យល់បកស្រាយ
  • មានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ
  • អាចប្រើប្រាស់កុំព្យូទ័រ
  • អាចបើកបរម៉ូតូ

 

ធនាគារ ហ្វីលីព ផ្តល់ជូនបុគ្គលិកពេញសិទិ្ធនូវប្រាក់បៀវត្សដែលសមស្របតាមទីផ្សារការងារ បទពិសោធន៍ការងារ និងសក្តានុពលរបស់បេក្ខជន។ ក្រៅពីប្រាក់បៀវត្ស ហ្វីលីព មានអត្ថប្រយោជន៍ផ្សេងៗដូចជាៈ

  1. ប្រាក់ខែទី១៣
  2. ប្រាក់បុណ្យភ្ជុំបិណ្ឌ
  3. ប្រាក់រង្វាន់ប្រចាំខែ(Incentive) ប្រចាំឆ្នាំ(Bonus)
  4. ប្រាក់រំលឹកអតីតភាព
  5. ការធានារ៉ាប់រងអាយុជីវិត ធានារ៉ាបរងគ្រោះថ្នាក់២៤ម៉ោង ធានារ៉ាប់រងជំងឺ
  6. ធានារ៉ាប់រងការព្យាបាលដោយមិនគេងពេទ្យ (Outpatient)
  7. ធានារ៉ាប់រងបេឡាជាតិសន្តិសុខសង្គម(NSSF)
  8. ផ្តល់ប្រាក់កម្ចីជូនបុគ្គលិកក្នុងអត្រាការប្រាក់ពិសេស
  9. ការឈប់សំរាកសាធារណៈអនុលោមតាមអនុក្រឹត្យ និង ការឈប់សំរាកអនុលោមតាមច្បាប់ការងារ
  10. ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ
  11. ធ្វើការចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍
  12. វគ្គសិក្សាដើម្បីអភិវធ្ឍចំណេះដឹង និងអភិវឌ្ឍវិជ្ជាជីរៈ