ក្នុងនាមជាអ្នកឧបត្ថម្ភប្រចាំឆ្នាំរបស់សាលា Green Bethel Community School (GBC) នៅក្នុងប្រទេសកម្ពុជា យើងសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។
GBC បានបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាល របស់ជនជាតិ កូរ៉េ សហការជាមួយរដ្ឋាភិបាលក្នុងតំបន់ ដែលជាក្តីសង្ឃឹមសម្រាប់កុមារក្រីក្រដែលរស់នៅក្នុងដំបន់គំនរសំរាម។ វាផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ផ្តល់សិទ្ធិសេរីភាពដល់ពួកគេក្នុងការជៀសផុតពីភាពក្រីក្រ និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ ហ្វីលីព ចំពោះទំនួលខុសត្រូវសង្គម យើងបានចូលរួមក្នុងព្រឹត្តិការណ៍បញ្ជប់វគ្គសិក្សាឆ្នាំ២០២៣ របស់ GBC ។ ក្រុមការងារធនាគារ ហ្វីលីព បាននាំយកជាសម្ភារៈសិក្សា និងអំណោយដល់សិស្សឆ្នើម ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងសមិទ្ធផលសិក្សាដ៏អស្ចារ្យរបស់ពួកគេ។