
ធនាគារ ហ្វីលីព ជាអ្នកឧបត្ថម្ភប្រចាំឆ្នាំសម្រាប់សាលារៀន Green Bethel Community School (GBC) នៅក្នុងប្រទេសកម្ពុជា។
GBC ត្រូវបានបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារក្រីក្រដែលរស់នៅក្នុងតំបន់គំនរសំរាម ក្នុងគោលបំណងជួយជ្រោមជ្រែងឲ្យពួកគេអាចជៀសផុតពីភាពក្រីក្រ និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។
កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2024 ធនាគារ ហ្វីលីព ក៏បាននាំយកអំណោយលើកទឹកចិត្ត ជូនដល់សិស្សានុសិស្សឆ្នើមសម្រាប់ឆ្នាំសិក្សា 2024 ។

