នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ធនាគារ ហ្វីលីព បានក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធបាគង៕ ធនាគារ ហ្វីលីព​​មាន​ក្ដីសោមនស្សរីករាយ ដែលបាន​ក្លាយជា​ដៃគូ​ជាមួយ​ធនាគារជាតិ ក្នុងការផ្តល់ជូនភាព​ងាយ​ស្រួលនូវ​សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

ប្រព័ន្ធបាគងគឺ​ជាកម្មវិធី​ទូទាត់តាម​រយៈទូរស័ព្ទដៃ បង្កើត​ឡើងដោយ​ធនាគារ​ជាតិនៃកម្ពុជា ដែល​​អាច​​ឲ្យផ្ទេរប្រាក់​​ក្នុងស្រុក​​ដោយ​​មិនគិត​​កម្រៃសេវា បង់ថ្លៃសេវា និង​ទូទាត់​ដោយការ​សេ្កនQRកូដ បានគ្រប់​ពេលវេលា និង គ្រប់ទីកន្លែង​ក្នុងប្រទេស កម្ពុជា។

ទន្ទឹមនឹងនេះ អតិថិជនធនាគារ ហ្វីលីព និងប្រព័ន្ធបាគង អាចធ្វើប្រតិបត្តិការ ដាក់ប្រាក់​ទៅក្នុងគណនីបាគង នៅតាមសាខារបស់ធនាគារ ហ្វីលីព ដូចខាងក្រោម៖

ខេត្ត/ក្រុងសាខា
ភ្នំពេញម៉ៅសេទុង ទឹកថ្លា ស្ទឹងមានជ័យ មុនីវង្ស នរោត្តម កម្ពុជាក្រោម មានជ័យ បឹងកេងកង ពោធិ៍សែនជ័យ ទួលគោក ចំការដូង កំបូល
តាកែវក្រុងដូនកែវ បាទី
កណ្ដាលក្រុងតាខ្មៅ ស្អាង កោះធំ ព្រែកតាមាក់
ខេត្តកំពង់ស្ពឺក្រុងច្បារមន ឧត្ដុង្គ គងពិសី
កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង
ពោធិ៍សាត់ក្រុងពោធិ៍សាត់
កំពង់ចាមក្រុងកំពង់ចាម ចំការលើ ក្រុងសួង ព្រៃឈរ ជើងព្រៃ មេមត់
ក្រចេះក្រុងក្រចេះ
ស្ទឹងត្រែងក្រុងស្ទឹងត្រែង
រតនគិរីក្រុងបានលុង
ព្រៃវែងក្រុងព្រៃវែង ពាមរក៍ ស្វាយអន្ទរ
ស្វាយរៀងក្រុងស្វាយរៀង បាវិត
កំពតក្រុងកំពត ឈូក
ព្រះសីហនុក្រុងព្រះសីហនុ
បាត់ដំបងក្រុងបាត់ដំបង រតនមណ្ឌល កំរៀង សំពៅលូន
ប៉ៃលិនក្រុងប៉ៃលិន
បន្ទាយមានជ័យក្រុងសិរីសោភ័ណ មង្គលបូរី ប៉ោយប៉ែត
សៀមរាបក្រុងសៀមរាប
កំពង់ធំក្រុងស្ទឹងសែន ស្ទោង

អតិថិជនរបស់ធនាគារ ហ្វីលីពដែលធ្វើការផ្ទេរប្រាក់ពីគណនីសន្សំ ឬចរន្តដែលបើកនៅធនាគារហ្វីលីពតាមរយៈសេវាធនាគារចល័តរបស់ធនាគារហ្វីលីពទៅកាន់គណនីនៅធនាគារផ្សេង ឬទៅកាន់Bakong Wallet (តាមរយៈប្រព័ន្ធBakong) ត្រូវបង់កម្រៃសេវានៃការផ្ទេរប្រាក់ដូចបានកំណត់ដូចខាងក្រោម៖

ផ្ទេរប្រាក់ពីគណនីធនាគារ ហ្វីលីព ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេង (នៅក្រោម Sponsor របស់ធនាគារហ្វីលីព ឬសមាជិកផ្សេងទៀតរបស់បាគង) និងផ្ទេរទៅគណនី Bakong Wallet

ចំនួនទឹកប្រាក់កម្រៃសេវា
≤ ៥០ ដុល្លារ ឬ ២០០.០០០ រៀលមិនគិតកម្រៃសេវា
> ៥០ ដុល្លារ ឬ ២០០.០០០ រៀល - ៥.០០០ ដុល្លារ ឬ ២០.០០០.០០០ រៀល០.២៥ ដុល្លារ ឬ ១.០០០ រៀល - ២.៥ ដុល្លារ ឬ ១០.០០០ រៀល
> ៥.០០០ ដុល្លារ ឬ ២០.០០០.០០០ រៀល - ២០.០០០ ដុល្លារ ឬ ៨០.០០០.០០០ រៀល៥ ដុល្លារ ឬ ២០.០០០ រៀល - ១០ ដុល្លារ ឬ ៤០.០០០ រៀល
> ២០.០០០ ដុល្លារ ឬ ៨០.០០០.០០០ រៀល - ៥០.០០០ ដុល្លារ ឬ ២០០.០០០.០០០ រៀល១២.៥ ដុល្លារ ឬ ៥០.០០០ រៀល - ២៥ ដុល្លារ ឬ ១០០.០០០ រៀល

*កម្រៃសេវាខាងលើនេះ ផ្តល់ជូនចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តទៅ។

*ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ ៥០,០០០​ ដុល្លារ ឬ ២០០,០០០,០០០ រៀល

*ចំនួនទឹកប្រាក់អតិបរមាក្នុងមួយថ្ងៃរហូតដល់ ៥០,០០០​ ដុល្លារ ឬ ២០០,០០០,០០០ រៀល

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

លើសពីនេះ អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ពីគណនីរបស់ធនាគារ ហ្វីលីព (សេវាធនាគារតាមទូរសព្ទដៃរបស់ធនាគារ ហ្វីលីព) ទៅគណនីរបស់បាគង (តាមរយៈកម្មវិធីបាគង) និងពីគណនីរបស់បាគងមកគណនីរបស់ធនាគារ ហ្វីលីពវិញ។

របៀបផ្ទេរប្រាក់ទៅមករវាងគណនីហ្វីលីព និងគណនីបាគង

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%