ធនាគារ ហ្វីលីព យល់យ៉ាងច្បាស់ថា អតិថិជនកំពុងស្វែងរកមធ្យោបាយដែលងាយស្រួលសម្រាប់ធ្វើប្រតិបត្តិការធនាគារ មិនថាអំឡុងពេលប្រជុំ ធ្វើដំណើរកម្សាន្ត ឬថ្ងៃឈប់សម្រាក។

ជាមួយនឹងសេវាធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព យើងអាចធានាបានថា អតិថិជនបុគ្គល ឬ អតិថិជន​អាជីវកម្ម​របស់​យើង​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ធនាគារដ៏ថ្មីស្រឡាង និង​សន្សំសំចៃ​ពេល​វេលា​ក្នុងដំណើរ​ការ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

សេវាកម្មធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព គឺជា ប្រព័ន្ធធនាគារអនឡាញ ឈានមុខ សម្រាប់ថ្ងៃនេះ និង អនាគត។

ហេតុអ្វីចាំបាច់ជ្រើសរើសសេវាកម្មធនាគារតាមអុីនធឺណិតរបស់ធនាគារ ហ្វីលីព?

មធ្យោបាយងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារ

ជំនួសឳ្យការទៅសាខាធនាគារដោយផ្ទាល់ អ្នកអាចដំណើរការប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ Tablet ឬកុំព្យូទ័របស់អ្នក។

សុវត្ថិភាពខ្ពស់រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ

ជាមួយមុខងារ Two-factor Authentication រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់កាន់តែមានសុវត្ថិភាពខ្ពស់។

ចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃ

អតិថិជនរបស់ធនាគារ ហ្វីលីព ទាំងអស់អាចប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។

ផ្ដល់ជម្រើសនៃការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ

អតិថិជនអាចជ្រើសរើសមធ្យោបាយដើម្បីទទួលបានការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈអ៊ីមែល ឬសារ SMS ជូនដំណឹង។

ជ្រើសរើសតាមចំណង់ចំណូលចិត្ត

អតិថិជនអាចមើលសមតុល្យប្រាក់កម្ចី និងប្រាក់បញ្ញើរបស់ពួកគេក្នុងមាតិកាតែមួយ។

ការផ្តល់ជូនពិសេសលើសេវាកម្មជាច្រើន

អ្នកអាចសន្សំពេលវេលា និងរីករាយជាមួយការផ្តល់ជូនពិសេសយ៉ាងសំបូរបែបតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត។

អាចប្រើប្រាស់បាន 24/7 និងសេវាកម្មជំនួយផ្សេងៗ

ជំនួយដោយការបារម្ភពីពេលវេលាប្រតិបត្តិការរបស់ធនាគារ លោកអាចចូលប្រើប្រាស់សេវាកម្មទាំងអស់ និងទាក់ទងជាមួយសេវាកម្មអតិថិជនរបស់យើងសម្រាប់ជំនួយណាមួយបានគ្រប់ពេលវេលា។

ស្វែងយល់បន្ថែម៖

ខ និង លក្ខខណ្ឌ


គន្លឹះសុវត្ថិភាពសេវាធនាគារតាមអុីនធឺណិត