សេចក្តីជូនដំណឹង៖ ផ្អែកលើការប្រកាសនិងសារាចរណែនាំនៃធនាគារជាតិនៃកម្ពុជា ដែលមានលេខ ធ14-024-002 ចាប់ពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 រាល់កូដ KHQR របស់ពាណិជ្ជករទាំងអស់នឹងអាចទទួលបានការទូទាត់ទាំងប្រាក់រៀល (KHR) និងដុល្លារអាមេរិក (USD)។ សម្រាប់សេចក្ដីជូនដំណឹងនេះ នឹងមិនតម្រូវអោយមានការផ្លាស់ប្តូរ ឬ ការធ្វើបច្ចុប្បន្នភាពទៅលើកូដ KHQR របស់ពាណិជ្ជករឡើយ តែនឹងត្រូវបានអនុវត្តចំពោះកូដ KHQR ដែលបានដាក់ឱ្យប្រើប្រាស់ទាំងអស់ដោយស្វ័យប្រវត្តិ។
អាជីវករទាំងអស់តម្រូវអោយមានគណនីប្រាក់រៀល និងដុល្លារអាមេរិក។ សម្រាប់ការទូទាត់ជាប្រាក់រៀល ពាណិជ្ជករនឹងត្រូវបានទទួលជាប្រាក់រៀល រីឯការទូទាត់ទាំងអស់ដែលធ្វើឡើងជាប្រាក់ដុល្លារ ពាណិជ្ជករនឹងត្រូវបានទទួលជាដុល្លារ។ ចំពោះការបង់ប្រាក់ទៅកាន់ពាណិជ្ជករ នឹងពុំមានការបំប្លែងរូបិយប័ណ្ណទៀតឡើយ។
សម្រាប់ពាណិជ្ជករដែលសកម្មក្នុងរយៈពេល 6 ខែចុងក្រោយនេះ ហើយមានគណនីរូបិយប័ណ្ណតែមួយ ធនាគារហ្វីលីព នឹងបើកគណនីបន្ថែម ដើម្បីធានាថាលោកអ្នកអាចទទួលបានទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកដោយរលូន និងគ្មានការរំខាន។ លោកអ្នកនឹងមិនទាមទារឱ្យមានសកម្មភាពណាមួយសម្រាប់ការបើកគណនីបន្ថែមនេះទេ។
1. តើអ្វីទៅជាហេតុផលសម្រាប់ការផ្លាស់ប្តូរនេះ?
ការផ្លាស់ប្តូរនេះគឺ ដើម្បីស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការជំរុញការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលនៅកម្ពុជា។
2. តើការធ្វើបច្ចុប្បន្នភាពនេះនឹងដំណើរការនៅពេលណា?
ការធ្វើបច្ចុប្បន្នភាពនេះនឹងចាប់ផ្ដើមពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 តទៅ។
3. តើអ្វីទៅជាផលប៉ះពាល់នៃការផ្លាស់ប្តូរនេះសម្រាប់ពាណិជ្ជករ?
សម្រាប់ការទូទាត់ជាប្រាក់រៀល នឹងត្រូវទទួលបានទៅគណនីប្រាក់រៀលរបស់ពាណិជ្ជករ។ រីឯការទូទាត់ដែលបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិច នឹងត្រូវបានទទួលទៅគណនីប្រាក់ដុល្លាររបស់ពាណិជ្ជករ។ ការបម្លែង ឬ ផ្លាស់ប្តូរ រូបិយប័ណ្ណនឹងពុំត្រូវបានអនុវត្តនោះទេ។ ដើម្បីទទួលបានការទូទាត់ដោយមិនមានការរំខាន ពាណិជ្ជករនឹងតម្រូវអោយមានទាំងគណនីប្រាក់រៀល និងដុល្លារអាមេរិក។
4. ខ្ញុំមានគណនីប្រាក់រៀល និងប្រាក់ដុល្លាររួចហើយ។ តើការផ្លាស់ប្ដូរនេះនឹងប៉ះពាល់ដល់ខ្ញុំដែរ ឬទេ?
ទេ ប្រសិនបើអ្នកមានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារួចហើយ នោះនឹងមិនមានផលប៉ះពាល់ដល់អ្នកឡើយ។
5. តើការផ្លាស់ប្តូរនេះគឺសម្រាប់តែកូដ KHQR របស់ធនាគារហ្វីលីពទេឬ? ចុះសម្រាប់កូដ KHQR របស់ធនាគារផ្សេងទៀតវិញ?
ការផ្លាស់ប្តូរនេះនឹងអនុវត្តចំពោះកូដ KHQR សម្រាប់ធនាគារទាំងអស់ រួមបញ្ចូលទាំងធនាគារហ្វីលីពផងដែរ។ ប្រសិនបើអ្នកមានកូដ KHQR ពីធនាគារផ្សេងទៀត ការផ្លាស់ប្តូរដូចគ្នានេះ នឹងត្រូវបានអនុវត្ត។
6. ខ្ញុំមានកូដ KHQR ដែលបានបង្កើតស្រាប់រួចហើយ។ តើខ្ញុំត្រូវការបង្កើតកូដ KHQR ថ្មីដែរឬទេ?
ទេ អ្នកមិនត្រូវការបង្កើតកូដ KHQR ថ្មីនោះទេ។ ការធ្វើបច្ចុប្បន្នភាពនេះនឹងអនុវត្តចំពោះកូដ KHQR ដែលបានបង្កើតស្រាប់ទាំងអស់ សម្រាប់ធនាគារទាំងអស់។
7. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមានតែគណនីប្រាក់រៀល ឬមានតែគណនីប្រាក់ដុល្លារ?
ប្រសិនបើអ្នកមានតែគណនីប្រាក់ដុល្លារ នោះអ្នកនឹងមិនអាចទទួលបានប្រាក់រៀលនោះទេ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកមានត្រឹមតែគណនីប្រាក់រៀល អ្នកនឹងមិនអាចទទួលបានការទូទាត់ជាដុល្លារអាមេរិកបានទេ។ ដើម្បីធានាថាការទូទាត់ទាំងអស់ត្រូវបានទទួល ពាណិជ្ជករតម្រូវអោយមានទាំងគណនីប្រាក់រៀល និងគណនីប្រាក់ដុល្លារ។
8. តើសកម្មភាពអ្វីខ្លះដែលខ្ញុំត្រូវធ្វើដើម្បីធានាថាខ្ញុំអាចទទួលបានទាំងប្រាក់ដុល្លារ និងប្រាក់រៀល?
មិនទាមទារអោយមានសកម្មភាពណាមួយពីលោកអ្នកនោះទេ។ សម្រាប់ពាណិជ្ជករដែលប្រើប្រាស់កូដ KHQR របស់ធនាគារហ្វីលីព ដែលមានសកម្មក្នុងរយៈពេល 6 ខែចុងក្រោយនេះ ហើយមានជាមួយនឹងគណនីរូបិយប័ណ្ណតែមួយ ធនាគារហ្វីលីព នឹងបើកគណនីបន្ថែមជូនដោយស្វ័យប្រវត្តិ ដើម្បីធានាថាអ្នកអាចទទួលបានទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។
9. តើនឹងមានថ្លៃសេវាសម្រាប់ការបើកគណនីប្រាក់រៀល ឬប្រាក់ដុល្លាបន្ថែមនេះដែរឬទេ?
ទេ សម្រាប់ការបើកគណនីទីពីរនេះនឹងមិនគិតថ្លៃសេវានោះទេ។
10. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការផ្លាស់ប្តូរនេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម ឬជំនួយ សូមមើលព័ត៌មានលម្អិតនៅលើគេហទំព័រ ឬទាក់ទងក្រុមការងារផ្នែកទំនាក់ទំនងរបស់យើងតាមរយៈ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7 ។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |