សូមស្វាគមន៍មកកាន់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុករបស់ធនាគារ ហ្វីលីព!

សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុកត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនលោកអ្នកនូវសុវត្ថិភាព និងភាពស្ងប់ចិត្តក្នុងការធ្វើប្រតិបត្តិការធំៗជាមួយដៃគូអាជីវកម្មរបស់លោកអ្នក។ ជាមួយនឹងសេវាកម្មរបស់យើង លោកអ្នកអាចជឿទុកចិត្តបានថារាល់សាច់ប្រាក់ និងឯកសារពាក់ព័ន្ធរបស់លោកអ្នកត្រូវបានរក្សាទុកនៅធនាគារ ហ្វីលីព ប្រកបដោយសុវត្ថិភាព រហូតដល់ប្រតិបត្តិការត្រូវបានបញ្ចប់។ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ការពារទាំងអ្នកទិញ និងអ្នកលក់ ពីការបោកប្រាស់ ការក្លែងបន្លំឬ ហានិភ័យហិរញ្ញវត្ថុផ្សេងទៀត ដែលអាចកើតឡើងក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។

សម្រាប់សេវាកម្មនេះ យើងផ្តល់ជូនទាំងអតិថិជនជាឯកត្តជន និងអតិថិជនជានីតិបុគ្គល ប្រកបដោយភាពស្ងប់ចិត្តចំពោះប្រតិបត្តិការរបស់លោកអ្នក។ សេវាកម្មរបស់យើងខ្ញុំមានលក្ខណៈងាយស្រួល និងមានឯកសារតម្រូវដូចខាងក្រោម៖

Calculator

Result:

Annual Interest Rate Total Net Earned Interest Total Deposit Amount Total Amount at Maturity Date
4.75% 286.25 11,757.79 12,044.04

Payment schedule:

No. Earned Interest Tax Net Earned Interest Monthly Deposit
1 4.75% 4.75% 4.75% 4.75%

 ចំពោះអតិថិជនឯកត្តជន៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ
  • កិច្ចព្រមព្រៀងលក់ – ទិញ

ចំពោះអតិថិជនជានីតិបុគ្គល៖

  • លិខិអនុញ្ញាតពីក្រុមហ៊ុន
  • ឯកសារបញ្ជាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន
  • កិច្ចព្រមព្រៀងទិញ លក់
  • ឯកសារផ្សេងទៀត (ប្រសិនបើមាន)
ល.រទំហំបរធន (ដុល្លារអាមេរិក) កិច្ចព្រមព្រៀងសេវារក្សាទុកណនីសេវារក្សាទុក
≤ ៥០០,០០០២០០ ដុល្លារ២០០ ដុល្លារ
> ៥០០,០០០ – ១,០០០,០០០៤០០ ដុល្លារ៤០០ ដុល្លារ
> ១,០០០,០០០ – ១,៥០០,០០០៦០០ ដុល្លារ៦០០ ដុល្លារ
> ១,៥០០,០០០ – ២,០០០,០០០៨០០ ដុល្លារ៨០០ ដុល្លារ
> ២,០០០,០០០– ២,៥០០,០០០១,០០០ ដុល្លារ១,០០០ ដុល្លារ
> ២,៥០០,០០០០.០៤% នៃទំហំបរធន០.០៤% នៃទំហំបរធន

សម្គាល់៖ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ត្រូវចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច ហេតុដូចនេះ កម្រៃសេវាសាធារណៈត្រូវបង់ជូននិយ័តករបរធនបាលកិច្ច ស្របតាមបទប្បញ្ញត្តិជាធរមាន។

ដើម្បីជួយសម្រួលដល់លោកអ្នក ក្នុងការប្រើប្រាស់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ធនាគារ ហ្វីលីព យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជួយរៀបចំកិច្ចព្រមព្រៀងទិញ-លក់ ដោយយកកម្រៃតិចតួចប៉ុណ្ណោះ។

ជាមួយនឹងសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក របស់ធនាគារ ហ្វីលីព លោកអ្នកអាចជឿជាក់ថា ប្រតិបត្តិការរបស់លោកអ្នកនឹងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងដោយគ្មានបញ្ហា។