1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
ប្រូម៉ូសិននេះផ្តល់ជូនប្រាក់ត្រឡប់មកវិញ 5,000 រៀលដល់អតិថិជនដែលទូទាត់វិក្ក័យបត្រអគ្គិសនីកម្ពុជា (EDC) តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ ហ្វីលីព (Phillip Bank Mobile Banking Application) ឬ កម្មវិធីតាមទូរស័ព្ទដៃរបស់អគ្គិសនីកម្ពុជា (EDC APP)។
2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 01 ខែតុលា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024។
3. តើខ្ញុំអាចចូលរួមប្រូម៉ូសិននេះបានដោយរបៀបណា?
លោកអ្នកគ្រាន់តែប្រើកម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីព (Phillip Bank Mobile Banking Application) ឬ កម្មវិធីតាមទូរស័ព្ទដៃរបស់អគ្គិសនីកម្ពុជា (EDC APP) ដើម្បីធ្វើការទូទាត់វិក្ក័យបត្រអគ្គិសនីកម្ពុជា (EDC) ជាមួយនឹងការចំណាយយ៉ាងតិច 25,000រៀល ក្នុងមួយវិក័យប័ត្រ។
4. តើអ្នកណាមានសិទ្ធិទទួលបានការផ្តល់ជូននៃប្រាក់ត្រឡប់មកវិញនេះ?
ការផ្តល់ជូនពិសេសនេះគឺសម្រាប់អតិថិជនធនាគារហ្វីលីពទាំងអស់ រួមទាំងគណនី E-Account ដែលជា Partial KYC និងបុគ្គលិកធនាគារហ្វីលីពទាំងអស់។
5. តើខ្ញុំនឹងទទួលបានប្រាក់ត្រឡប់មកវិញដែរទេ ប្រសិនបើខ្ញុំប្រើកម្មវិធីតាមទូរស័ព្ទដៃរបស់អគ្គិសនីកម្ពុជា(EDC APP) ដើម្បីបង់វិក្កយបត្ររបស់ខ្ញុំ?
បាទ/ចាស។ សម្រាប់ករណីនេះ អ្នកតម្រូវអោយជ្រើសរើសធនាគារហ្វីលីព សម្រាប់ការទូទាត់របស់អ្នក។
6. ប្រសិនបើខ្ញុំបង់ប្រាក់តាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារហ្វីលីពផង (Phillip Bank Mobile Banking Application) និង តាមរយៈកម្មវិធីតាមទូរស័ព្ទដៃរបស់អគ្គិសនីកម្ពុជាផង (EDC APP) តើខ្ញុំនឹងទទួលបានប្រាក់ត្រឡប់មកវិញ 2 ដងដែរទេ?
ទេ។ អ្នកអាចទទួលបានសាច់ប្រាក់វិញតែម្តងប៉ុណ្ណោះ ដែលចំនួនទឹកប្រាក់នៃប្រតិបត្តិការនោះស្មើ ឬលើសពី 25,000 រៀល។
7. តើខ្ញុំអាចធ្វើប្រតិបត្តិការច្រើនដង និងទទួលបានប្រាក់ត្រឡប់មកវិញច្រើនដងក្នុងអំឡុងពេលផ្តល់ជូននេះដែរឬទេ?
បាទ/ចាស។ អតិថិជនអាចធ្វើប្រតិបត្តិការបានជាច្រើនដង តែអ្នកនឹងទទួលបានត្រឹមតែ 5,000 រៀល (USD 1.25) ក្នុងមួយខែសម្រាប់អតិថិជនម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកអាចមានសិទ្ធិធ្វើប្រតិបត្តិការ និងទទួលបានប្រាក់ត្រឡប់មកវិញម្ដងទៀតនៅខែបន្ទាប់ រហូតដល់រយៈពេលផ្តល់ជូនត្រូវបានបញ្ចប់។
8. តើមានកំណត់ចំនួនទឹកប្រាក់អប្បបរមាក្នុងមួយវិក្កយបត្រ EDC ដែរឬទេ សម្រាប់ការចូលរួមប្រម៉ូសិននេះ?
បាទ/ចាស។ ដើម្បីមានសិទ្ធិក្នុងការទទួលបានប្រាក់ត្រឡប់មកវិញនេះ អតិថិជនត្រូវចំណាយយ៉ាងហោចណាស់ 25,000 រៀល ឬ 6.25 ដុល្លារក្នុងមួយវិក្ក័យបត្រ ឬមួយប្រតិបត្តិការ។
9. តើនៅពេលណាដែលខ្ញុំអាចនឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន 5,000 រៀល សម្រាប់ការទូទាត់វិក្កយបត្រ EDC របស់ខ្ញុំ?
អ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន 5,000 រៀល ក្នុងរយៈពេល 5 ទៅ 7 ថ្ងៃនៃថ្ងៃធ្វើការ រាប់បន្ទាប់ពីថ្ងៃទី15 និងទី30 ឬ 31 នៃខែនីមួយៗក្នុងអំឡុងពេលផ្តល់ជូននេះ។
10. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅក្រុមការងារ របស់យើងតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |