1. ពាក្យសម្ងាត់ដែលមានប្រសិទ្ធភាព៖ កំណត់ពាក្យសម្ងាត់ដែលមានប្រសិទ្ធភាព ដែលអ្នកដទៃ ឬកម្មវិធីកុំព្យូទ័រ មិនអាចទាយដឹង សម្រាប់គណនីធនាគារអនឡាញរបស់អ្នក។
2. បណ្តាញអុីនធឺណិតដែលមានសុវត្ថិភាព៖ ជៀសវាងការចូលប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិតតាម បណ្តាញ Wi-Fi សាធារណៈ ដែលមិនមានសុវត្ថិភាព។
3. ធ្វើបច្ចុប្បន្នភាពឩបករណ៍៖ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ឬទូរសព្ទចល័ត ឱ្យបានទៀងទាត់។
4. ប្រុងប្រយ័ត្នការកេងបន្លំ៖ ប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ ឬបោកប្រាស់ឲ្យផ្ញើនូវទិន្នន័យ ឬទាញយកកម្មវិធីដែលបណ្តាលឲ្យមានបញ្ហានៅលើកុំព្យូទ័រ។ សូមកុំចែករំលែកព័ត៌មានសម្ងាត់នៃគណនីធនាគាររបស់អ្នក ទៅកាន់អ្នកដទៃ។
5. រក្សាសុវត្ថិភាពប្រើប្រាស់៖ ជៀសវាងការធ្វើប្រតិបត្តិការលើកុំព្យូទ័រសាធារណៈ ឬនៅតាមទីសាធារណៈណា ដែលផ្តល់ភាពងាយស្រួលដល់អ្នកដទៃ ក្នុងការលួចមើលព័ត៌មានផ្សេងៗនៅលើអេក្រង់កុំព្យូទ័ររបស់អ្នក។
6. តាមដានសកម្មភាពគណនី៖ ពិនិត្យមើលសកម្មភាពគណនីរបស់អ្នកឲ្យបានទៀងទាត់ ពិសេសប្រតិបត្តិការណាដែលមិនមានភាពត្រឹមត្រូវ ។
7. ប្រើប្រាស់កម្មវិធីកំចាត់មេរោគ៖ ដំឡើងកម្មវិធីកំចាត់មេរោគដែលអាចទុកចិត្តបាន និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ នៅលើឧបករណ៍ប្រើប្រាស់របស់អ្នក។
8. ជៀសវាងចុចលើតំណភ្ជាប់ដែលគួរឲ្យសង្ស័យ៖ ជៀសវាងការចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ឬទាញយកឯកសារភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់។
9. ចាកចេញពីកម្មវិធី៖ ចាកចេញពីសេវាធនាគារតាមអុីនធឺណិត បន្ទាប់ពីបញ្ចប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នក។
10. រាយការណ៍សកម្មភាពដែលគួរឲ្យសង្ស័យ៖ ទាក់ទងមកកាន់ធនាគារភ្លាមៗ ប្រសិនបើអ្នកសម្គាល់ឃើញមានសកម្មភាពគួរឱ្យសង្ស័យណាមួយ ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនៅលើសេវាធនាគារតាមអុីនធឺណិត សូមទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខ (855) 86 930 000 / 89 989 818 / 88 465 9999 (24/7) ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ។