1. ទាញយកកម្មវិធីពីប្រភពច្បាស់លាស់៖ ទាញយកតែកម្មវិធីធនាគារចល័ត Phillip Mobile និងកម្មវិធីទូរសព្ទផ្សេងៗ ពីប្រភពដែលអាចទុកចិត្តបាន (App Store Play Store ឬ AppGallery)។
2. តាមដានរបាយការណ៍ប្រតិបត្តិការ៖ ពិនិត្យមើលប្រតិបត្តិការធនាគារ និងរបាយការណ៍គណនីរបស់អ្នកជាប្រចាំ។
3. តាមដានសារជូនដំណឹង៖ ពិនិត្យមើលរាល់សារជូនដំណឹងសម្រាប់ប្រតិបត្តិការណាមួយនៅលើកម្មវិធីធនាគារចល័ត។
4. រាយការណ៍ពេលឧបករណ៍ប្រើប្រាស់បានបាត់ ឬត្រូវបានលួច៖ រាយការណ៍ទៅធនាគារភ្លាមៗ ប្រសិនបើទូរសព្ទចល័តរបស់អ្នកបានបាត់ ឬត្រូវបានគេលួច ដើម្បីផ្អាកដំណើរការចូលប្រើប្រាស់គណនីធនាគាររបស់អ្នក។
5. ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ៖ ជៀសវាងការប្រើប្រាស់ Wi-Fi សាធារណៈសម្រាប់ប្រតិបត្តិការតាមកម្មវិធីធនាគារចល័ត ។
6. ធ្វើបច្ចុប្បន្នភាពកម្មវិធី៖ ធ្វើបច្ចុប្បន្នភាព ប្រព័ន្ធប្រតិបត្តិការទូរសព្ទ និងកម្មវិធីធនាគាររបស់អ្នកឲ្យបានទៀងទាត់។
7. រក្សាសុវត្ថិភាពឧបករណ៍ប្រើប្រាស់៖ ដើម្បីសុវត្ថិភាពទូរសព្ទចល័ត អ្នកត្រូវកំណត់លេខកូដសម្ងាត់ (PIN) ឬមុខងារស្គេនម្រាមដៃ ឬមុខ ដើម្បីចូលប្រើប្រាស់។
8. មុខងារកំណត់សិទ្ធិប្រើប្រាស់៖ ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនៅលើកម្មវិធីធនាគារចល័ត អ្នកអាចបិទដំណើរការចូលប្រើប្រាស់ ជាមួយនឹងមុខងារកំណត់សិទ្ធិប្រើប្រាស់ “e-Banking Access” នៅក្នុងកម្មវិធីធនាគារចល័តរបស់អ្នក។
ប្រសិនបើអ្នករកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយនៅលើកម្មវិធីធនាគារចល័ត សូមទាក់ទងមកសេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខ (855) 86 930 000 / 89 989 818 / 88 465 9999 (24/7) ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ។