1. តើអ្វីទៅជាការផ្តល់ជូននៃប្រូម៉ូសិននេះ?
នេះគឺជាការផ្តល់ជូនពិសេស សម្រាប់អតិថិជនរបស់ធនាគារហ្វីលីព ដើម្បីទទួលបានទឹកប្រាក់ ត្រឡប់មកវិញភ្លាមៗ នៅពេលអតិថិជនទិញសេវាកម្មទាំងអស់នៅ Probowl Sport Academy ដោយប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ហ្វីលីព ស្កេនទូទាត់ប្រាក់ តាម KHQR របស់ ធនាគារ ហ្វីលីព។
2. តើការផ្តល់ជូននេះនឹងធ្វើឡើងនៅពេលណា?
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024 ដល់ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2024។
3. តើអ្វីទៅជាយន្តការនៃប្រូម៉ូសិននេះ?
អតិថិជនរបស់ធនាគារហ្វីលីព នឹងទទួលបានទឹកប្រាក់35% ត្រឡប់មកវិញភ្លាមៗ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌ:
- ចំណាយអប្បបរមាក្នុងមួយប្រតិបត្តិការចាប់ពី 3 ដុល្លារឡើងទៅ។
- កំណត់ក្នុងមួយសប្តាហ៏អ្នកប្រើប្រាស់ម្នាក់ទទួលបានត្រឹមតែ 6 ដុល្លារ។
- មិនកំណត់ចំនួនប្រតិបត្តិការសម្រាប់អ្នកប្រើប្រាស់ម្នាក់ក្នុងមួយថ្ងៃទេ។
- ទទួលបានសម្រាប់ការចំណាយទាំងអស់នៅ Probowl Sport Academy ។
- អាចទទួលបានសម្រាប់គណនីទាំងប្រាក់រៀលនិងដុល្លារ, អតិថិជនអាចប្រើប្រាស់គណនីប្រាក់រៀលនិងដុល្លារ ដើម្បីស្កេននិងទទួលបានប្រាក់ត្រឡប់មកវិញគិតតាមអត្រាប្តូរប្រាក់របស់ធនាគារហ្វីលីព។
- អាចទទួលបានសម្រាប់គណនី KYC និង E-saving ពេញលេញទាំងអស់, អតិថិជនធនាគារហ្វីលីពថ្មី និងអតិថិជនមានគណនីស្រាប់។
- សម្រាប់ការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទដៃ របស់ធនាគារហ្វីលីព ទៅ KHQRរបស់ធនាគារហ្វីលីព (ទាំង Static និង កម្មវិធីទូរស័ព្ទដៃ Merchant)។
- ការទទួលបានទឹកប្រាក់ត្រឡប់មកវិញនេះមិនអាចប្តូរយកជាសាច់ប្រាក់បានទេ។
- ធនាគារហ្វីលីព និង Probowl Sport Academy រក្សាសិទ្ធិដោយការសំរេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ការផ្តល់ជូនពិសេសនេះឬ ផ្លាស់ប្តូរ, លុបឬបន្ថែមទៅលក្ខខណ្ឌណាមួយនៃលក្ខខណ្ឌទាំងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។
- មកមុននឺងទទួលបានមុន។
4. តើខ្ញុំចូលរួមប្រូម៉ូសិននេះដោយរបៀបណា?
អតិថិជនគ្រាន់តែស្កេនប្រាក់តាមរយៈ KHQR របស់ធនាគារហ្វីលីព នៅ Probowl Sport Academy ដោយចំណាយចាប់ពី 3ដុល្លារ ក្នុងមួយប្រតិបត្តិការ នឹងទទួលបានប្រាក់ត្រឡប់មកវិញ 35% ភ្លាមៗ។
5. តើខ្ញុំអាចប្រើប្រូម៉ូសិននេះប៉ុន្មានដងក្នុងមួយថ្ងៃ?
អតិថិជនអាចធ្វើប្រតិបត្តិការគ្មានដែនកំណត់ក្នុងមួយថ្ងៃ ប៉ុន្តែចំនួន ប្រាក់ត្រឡប់មកវិញ ត្រូវបានកំណត់ត្រឹម 6ដុល្លារ សម្រាប់អតិថិជនម្នាក់ ក្នុងមួយសប្តាហ៍។
6. តើមានកំណត់ចំនួនទឹកប្រាក់ក្នុងមួយប្រតិបត្តិការសម្រាប់ការទទួលបានប្រាក់ត្រឡប់មកវិញនេះដែរឬទេ?
បាទ/ចាស, ដើម្បីមានសិទ្ធិក្នុងការទទួលបានប្រាក់ត្រឡប់មកវិញនេះ អតិថិជនត្រូវចំណាយយ៉ាងហោចណាស់ 3ដុល្លារ ក្នុងមួយប្រតិបត្តិការ។
7. តើខ្ញុំអាចទទួលបាន ទឹកប្រាក់ 35% ត្រឡប់មកវិញ នៅពេលណា?
អ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន 35%ភ្លាមៗ ក្រោយពេលលោកអ្នកធ្វើការទូទាត់ប្រតិបត្តិការដោយជោគជ័យ។
8. តើគណនីសន្សំ E-saving អាចទទួលបានប្រូម៉ូសិននេះទេ?
បាទ/ចាស, អាចទទួលបាន.
9. តើខ្ញុំអាចដឹងពីទីតាំងរបស់ Probowl Bowing Center បានទេ?
Probowl Sport Academy មានតែមួយសាខាប៉ុណ្ណោះគឺស្ថិតនៅខាលែនឌែលម៉ល, ផ្លូវបឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។
10. តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះតាមរបៀបណា?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ពត៌មានលំអិតនៃប្រូម៉ូសិននេះនៅលើគេហទំព័ររបស់យើងខ្ញុំ រឺទាក់ទងទៅក្រុមការងារទំនាក់ទំនង របស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 086 930 000 / 089 989 818 / 088 465 9999 នៅ 24/7។
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |