ធនាគារ ហ្វីលីព បានចុះអនុស្សរណៈយោគយល់ ជាមួយសាលារៀនម៉ារីវែលអន្តរជាតិ

ធនាគារ ហ្វីលីព បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាលារៀនម៉ារីវែលអន្តរជាតិ ក្នុងការដាក់ឱ្យដំណើរការសេវាកម្មទូទាត់ថ្លៃសិក្សារបស់សិស្សានុសិស្ស តាមរយៈ កម្មវិធីធនាគារចល័ត Phillip Mobile ដើម្បីផ្តល់នូវភាពងាយស្រួលមួយកម្រិតទៀតដល់អាណាព្យាបាលសិស្ស។ លើសពីនេះផងដែរ សាលារៀនម៉ារីវែលអន្តរជាតិ ក៏ស្ថិតនៅក្នុងចំណោមដៃគូសហការដំបូងបំផុត នៃដៃគូយុទ្ធសាស្ត្ររបស់ធនាគារ ហ្វីលីព ក្នុងការចាប់ផ្តើមប្រើប្រាស់សេវាកម្មស្កេន និងទូទាត់ថ្លៃសិក្សាតាមរយៈ QR ដែលសេវាកម្មនេះអនុញ្ញាតឱ្យសាលារៀន ទទួលការទូទាត់ថ្លៃសិក្សាតាមរយៈប្រព័ន្ធតែមួយ។ សេវាកម្មថ្មីនេះ គឺជាវិធីសាស្រ្តទូទាត់បែបថ្មីមួយទៀត ដែលបង្កើននូវភាពងាយស្រួលដល់អតិថិជន ហើយធនាគារ ក៏មានក្តីរំពឹងថានឹងអាចដាក់ដំណើរការសេវាកម្មនេះ ដល់ដៃគូសហប្រតិបត្តិការជាច្រើនផ្សេងទៀតផងដែរ។