ព័ត៌មាន​ថ្មីៗ និងព្រឹត្តិការណ៍

ធនាគារ ហ្វីលីព ចាប់ដៃគូជាមួយក្រុមហ៊ុនវីសា ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់ លឿនជាងមុន ល្អជាងមុន និងងាយស្រួលជាងមុន

ធនាគារ ហ្វីលីព ចាប់ដៃគូជាមួយក្រុមហ៊ុនវីសា ដើម្បីផ្តល់នូវសេវាកម្មផ្ទេរប្រាក់ លឿនជាងមុន ល្អជាងមុន និងងាយស្រួលជាងមុន

ភ្នំពេញ ថ្ងៃទី20 ខែធ្នូ ឆ្នាំ2024 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា បានចាប់ផ្តើមភាពជាដៃគូជាមួយ Visa ដើម្បីនាំមកនូវ ភាពងាយស្រួល តម្លៃសមរម្យ និងល្បឿនលឿនមួយកម្រិតទៀតសម្រាប់សេវាក​ម្មផ្ទេរប្រាក់ទៅក្រៅប្រទេស។ ភាពជាដៃគូមួយនេះគឺជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេវាកម្មផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវតម្លៃសេវាយ៉ាងសមរម្យ និងអត្រាការប្រាក់ដ៏ល្អប្រសើរ សម្រាប់ការផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀត នៅជាង 30 ប្រទេស តាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ។ សេវាផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ និងតម្លាភាព តាមរយៈកិច្ចសហការនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ឥឡូវនេះអាចរីករាយជាមួយការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយតម្លៃសេវាថេរ សម្រាប់បញ្ញើប្រាក់រហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃ ដែលនេះនឹងធ្វើឱ្យសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសមានភាពរហ័ស និងមានតម្លាភាព។ តម្លៃសេវាកម្មនេះមានតម្លៃទាបដោយត្រឹមតែ 0.99 ដុល្លារថេរ ក្នុងមួយប្រតិបត្តិការ លើកលែងតែការផ្ទេរទៅសហរដ្ឋអាមេរិក ដែលសេវាផ្ទេរគិតថេរក្នុង​អត្រាត្រឹមតែ 9.99 ដុល្លារ ។ លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្រាប្តូរប្រាក់ដ៏ល្អសម្រាប់អត្រាប្តូរប្រាក់បរទេស(FX)ផងដែរ ដែលនេះជាកត្តាធ្វើឱ្យនេះជម្រើសនៃការការផ្ទេរប្រាក់ទៅក្រៅប្រទេសដែលមានតម្លៃសមរម្យបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ចាន់ ម៉ាច អគ្គនាយកនៃធនាគារ ហ្វីលីព បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះសេវាកម្មថ្មីដោយលើកឡើងថា “យើងពិតជាមានភាពរីករាយដែលបានរួមការងារជាមួយ […]

អានបន្ថែម