ម៉ាស្ទ័រកាតនិម្មិត សំណួរទូទៅ
ម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព ជារូបកាតដែលត្រូវបានបង្កើតភ្លាមៗនៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ធនាគារហ្វីលីព។ កាតនិម្មិតនេះ មានផ្ទុកទិន្នន័យនិងព័ត៌មានសម្រាប់ធ្វើប្រតិបត្តិការដូចគ្នានឹងម៉ាស្ទ័រកាតដែរ។
- បើកគណនីធនាគារ ហ្វីលីព
- ចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃធនាគារ ហ្វីលីព
- បង្កើតម៉ាស្ទ័រកាតនិម្មិតទៅក្នុងកម្មវិធីទូរស័ព្ទដៃនោះ
លោកអ្នកអាចអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ ហ្វីលីព ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដើម្បីចុះឈ្មោះបង្កើតគណនី។
- ចុច Phillip Mobile
- ចុច កាត
- បញ្ចូល លេខកូដសម្ងាត់
- ចុច បង្កើតកាតថ្មី
- ជ្រើសរើស គណនីភ្ជាប់
- កំណត់ ទឹកប្រាក់ និងចំនួនប្រតិបត្តិការ ប្រចាំថ្ងៃ
- យល់ព្រម លក្ខខណ្ឌនៃការប្រើប្រាស់ម៉ាស្ទ័រកាតនិម្មិត
- បញ្ជាក់ លេខកូដសម្ងាត់
អតិថិជនម្នាក់ អាចបង្កើតម៉ាស្ទ័រកាតនិម្មិត ចំនួន៥ ។
ដូចគ្នានឹងម៉ាស្ទ័រកាត លោកអ្នកអាចប្រើប្រាស់ម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព ដើម្បីទូទាត់ទំនិញឬសេវាកម្ម នៅតាមហាងអនឡាញនានា ដែលមានផ្លាកសញ្ញាម៉ាស្ទ័រកាតដូចជា៖ Amazon, eBay, AliExpress…។ល។
គណនីធនាគារ ហ្វីលីព ដែលអាចភ្ជាប់ម៉ាស្ទ័រកាតនិម្មិតបាន គឺ គណនីសន្សំ និងគណនីចរន្ត។
អតិថិជនអាចប្រើប្រាស់រូបិយប័ណ្ណ ដុល្លារសហរដ្ឋអាមេរិក។
- ចុច Phillip Mobile
- ចុច កាត
- បញ្ចូល លេខកូដសម្ងាត់
- ចុច កំណត់ប្រតិបត្តិការ
- កំណត់ ទឹកប្រាក់ និងប្រតិបត្តិការប្រចាំថ្ងៃ
- បញ្ជាក់ លេខកូដសម្ងាត់
- ទឹកប្រាក់អតិបរមាប្រចាំថ្ងៃ អាចកំណត់បានរហូតដល់ ១០.០០០ ដុល្លារសហរដ្ឋអាមេរិក ។
ចំនួនប្រតិបត្តិការអតិបរមាប្រចាំថ្ងៃ អាចកំណត់បានរហូតដល់ ២0ដង។
លោកអ្នកអាចប្រើប្រាស់ម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព នៅតាមបណ្តាហាងអនឡាញ ទាំងក្នុង និងក្រៅប្រទេស។
- ចុច Phillip Mobile
- ចុច កាត
- បញ្ចូល លេខកូដសម្ងាត់
- ចុច បង្កកកាត
- ជ្រើសរើស គោលបំណង
- បញ្ជាក់ លេខកូដសម្ងាត់
- ចុច Phillip Mobile
- ចុច កាត
- បញ្ចូល លេខកូដសម្ងាត់
- ចុច ឈប់បង្កកកាត
- បញ្ជាក់ លេខកូដសម្ងាត់
លោកអ្នកអាចទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមវិធីដូចខាងក្រោម៖
ក. ទូរស័ព្ទលេខ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ (២៤/៧)
ខ. ផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ធនាគារ ហ្វីលីព