ជាកិច្ចព្រមព្រៀងដាក់ប្រាក់សន្សំដែលមានកាលកំណត់លើចំនួនទឹកប្រាក់ រយៈពេល និងអត្រាការប្រាក់ជាក់លាក់។ លោកអ្នកមានជម្រើស ក្នុងការកំណត់រយៈពេលសន្សំទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់លោកអ្នក។
- គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ៖ ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
- គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ(ជូនដំណឹងមុន)៖ ការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ នារៀងរាល់ដើមខែ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុន សម្រាប់ការដកប្រាក់មុនកាលកំណត់។
- គណនីសន្សំមានកាលកំណត់៖ នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។
- គណនីសន្សំមានកាលកំណត់ (ជូនដំណឹងមុន)៖នៅពេលដល់រយៈពេលកំណត់ ទឹកប្រាក់ដើម និងការប្រាក់ដែលទទួលបាន នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក (ក្នុងករណីមិនជ្រើសយកការបន្តដោយស្វ័យប្រវត្តិ)។ អតិថិជនត្រូវជូនដំណឹងដល់ធនាគាររយៈពេល ៣០ ថ្ងៃជាមុនសម្រាប់ការដកប្រាក់មុនកាលកំណត់។
ចំណាំ៖ សម្រាប់គណនីសន្សំមានកាលកំណត់ ជាមួយនឹងជម្រើសបន្តដោយស្វ័យប្រវត្តិលើទឹកប្រាក់ដើមនិងការប្រាក់ អតិថិជននឹងមិនតម្រូវឲ្យធ្វើការបើកគណនីសន្សំ ឬគណនីចរន្តនោះឡើយ។
លក្ខណៈពិសេស និងអត្ថប្រយោជន៍៖
- គណនីប្រាក់រៀល ឬ ដុល្លារអាមេរិក
- អត្រាការប្រាក់ខ្ពស់
- អាចប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ការដាក់ប្រាក់បញ្ញើជាទ្រព្យបញ្ចាំសម្រាប់ការស្នើសុំប្រាក់កម្ចីរយៈពេលខ្លីពីធនាគារ
គណនីសន្សំមានកាលកំណត់ – ការប្រាក់ប្រចាំខែ (ជូនដំណឹងមុន៣០ថ្ងៃ)
សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ) | ដុល្លារ | រៀល |
---|---|---|
៣ | ៣,០០% | ៣,៥០% |
៦ | ៣,២៥% | ៣,៧៥% |
៩ | ៣,៧៥% | ៤,២៥% |
១២ | ៤,២៥% | ៥,២៥% |
២៤ | ៤,២៥% | ៥,២៥% |
៣៦ | ៤,២៥% | ៥,២៥% |
គណនីសន្សំតាមកាលកំណត់ (ជូនដំណឹងមុន៣០ថ្ងៃ)
សំគាល់ ៖ អត្រាការប្រាក់ប្រចាំឆ្នាំ
រយៈពេល (ខែ) | ដុល្លារ | រៀល |
---|---|---|
៣ | ៣,០០% | ៣,៥០% |
៦ | ៣,៥០% | ៤,០០% |
៩ | ៤,០០% | ៤,៥០% |
១២ | ៤,៥០% | ៥,៥០% |
២៤ | ៤,៥០% | ៥,៥០% |
៣៦ | ៤,៥០% | ៥,៥០% |
*អត្រាការប្រាក់ខាងលើនេះ ផ្តល់ជូនចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ តទៅ។
សកម្មភាព | កម្រៃសេវា |
---|---|
ប្រាក់បញ្ញើអប្បបរមា | ១០០ ដុល្លារ / ៤០០.០០០ រៀល |
រយៈពេល | ០៣ - ៣៦ ខែ |
បិទគណនីក្នុងអំឡុងពេល ៣០ ថ្ងៃ | ១២.០០០ រៀល ៣ ដុល្លារ |
ការផ្តល់វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើថ្មី ជំនួសវិញ្ញបនបត្រដែលបានបាត់ | ១២.០០០ រៀល ៣ ដុល្លារ |
Calculator
Result:
Annual Interest Rate | Total Net Earned Interest | Total Deposit Amount | Total Amount at Maturity Date |
---|---|---|---|
4.75% | 286.25 | 11,757.79 | 12,044.04 |
Payment schedule:
No. | Earned Interest | Tax | Net Earned Interest | Monthly Deposit |
---|---|---|---|---|
1 | 4.75% | 4.75% | 4.75% | 4.75% |
- ពន្ធកាត់ទុក ៦% នៃការប្រាក់ទទួលបាន សម្រាប់អតិថិជនជានិវេសនជន និង ១៤% សម្រាប់អតិថិជនជាអនិវេសនជន
- អតិថិជន (និវេសនជន/អនិវេសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
បុគ្គល
- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ
ស្ថាប័នសាជីវកម្ម ឬស្ថាប័នហិរញ្ញវត្ថុ
- លិខិតតែងតាំងអ្នកតំណាង
- ឯកសារជាផ្លូវការរបស់ស្ថាប័ន
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ក្រុមប្រឹក្សាភិបាល ឬភាគទុនិករបស់ស្ថាប័ន
- ឯកសារផ្សេងៗដែលតម្រូវ